ជា​លើក​ដំបូង ​វៀតណាម​បានឈ្នះ​​ជើងឯកពិភពលោកក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងជាក្រុម

(VOVWORLD) - ជាមួយនឹងពានរង្វាន់លើកនេះ ក្នុងរយៈពេលត្រឹមតែ១ឆ្នាំកន្លងទៅ កីឡាប៊ីយ៉ាការ៉ុម៣បាំងវៀតណាមបានឈ្នះជើងឯកពិភពលោកចំនួន៤លើក។

នាព្រឹកថ្ងៃទី ២៥ ខែមីនា នៅទីក្រុង Viersen (អាល្លឺម៉ង់) កីឡាករ Tran Quyet Chien និង Bao Phuong Vinh សមាជិកពីររូបនៃក្រុមកីឡាប៊ីយ៉ាវៀតណាមបានយកឈ្នះលើកីឡាករអេស្ប៉ាញដោយពិន្ទុ ១៥ - ១៤ ក្នុងផ្នែក Tie-break នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលជួយឲ្យវៀតណាមឈ្នះជើងឯកពិភពលោកក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងជាក្រុម។ នេះគឺជាឋានៈជើងឯកពិភពលោកក្នុងការប្រកួតប៊ីយ៉ាការ៉ុម៣បាំងពិភពលោកលើកទីដំបូងរបស់វៀតណាម។

ជា​លើក​ដំបូង ​វៀតណាម​បានឈ្នះ​​ជើងឯកពិភពលោកក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងជាក្រុម - ảnh 1កីឡាករ Tran Quyet Chien និង Bao Phuong Vinh បានឈ្នះជើងឯកពិភពលោកក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំងជាក្រុម។ រូបថត៖ កីឡាវៀតណាម

ជាមួយនឹងពានរង្វាន់នេះ ក្នុងរយៈពេលត្រឹមតែ១ឆ្នាំកន្លងទៅ កីឡាប៊ីយ៉ាការ៉ុម៣បាំងវៀតណាមបានឈ្នះជើងឯកពិភពលោកចំនួន៤លើក នៅពេលដែលកាលពីខែកក្កដា ឆ្នាំ ២០២៣ កីឡាករ Tran Quyet Chien បានឈ្នះជើងឯក Porto World Cup, នៅខែកញ្ញា ឆ្នាំ ២០២៣ កីឡាករ Bao Phuong Vinh បានឈ្នះជើងឯកពិភពលោក ហើយក្នុងខែមីនាឆ្នាំ ២០២៤ កីឡាករ Tran Quyet Chien បានឈ្នះពានរង្វាន់ជើងឯកនៅ Bogota World Cup ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ