ជា​លើកទី ៣ ECB បានដំឡើង​អត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់បំផុត ដើម្បីទប់​ស្កាត់​អតិផរណា

(VOVWORLD) - នាថ្ងៃទី ២៧ ខែតុលា ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេច ដំឡើងអត្រាការប្រាក់សំខាន់ៗបន្ថែម ០,៧៥% ឡើងដល់កម្រិត ២% ។
ជា​លើកទី ៣ ECB  បានដំឡើង​អត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់បំផុត ដើម្បីទប់​ស្កាត់​អតិផរណា - ảnh 1ទីស្នាក់ការកណ្តាល ធនាគារកណ្តាលអឺរ៉ុប (ECB) នៅអាល្លឺម៉ង់។ រូបថត៖ Manh Hung/TTXVN

នេះជាការកើនឡើងអត្រាការប្រាក់លើកទី ៣ ជាប់ៗគ្នា និងជាការដំឡើងធំទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ធនាគារនេះ។ ក្នុងបរិបទដែលទីភ្នាក់ងារឃ្លាំមើលរូបិយវត្ថុអឺរ៉ុប កំពុងទប់ទល់នឹងអតិផរណាខ្ពស់បំផុតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ធនាគារ ECB នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ២៧ ខែតុលាបានប្រកាសថានឹងបន្តដំឡើងអត្រាការប្រាក់សំខាន់ៗ។

មុននោះនៅក្នុងកិច្ចប្រជុំនាថ្ងៃទី ២១ ខែកក្កដា ECB បានដំឡើងអត្រាការប្រាក់បន្ថែម ០,៥% នៅតំបន់ចាយប្រាក់អឺរ៉ូជាលើកដំបូងបន្ទាប់រយៈពេលពី ១១ ឆ្នាំ ហើយនៅថ្ងៃទី ៨ ខែកញ្ញា ECB បន្តដំឡើងអត្រាការប្រាក់ ០,៧៥% ថែមទៀត ដែលជាអត្រាដំឡើងខ្ពស់បំផុតក្នុងមួយដងរបស់ធនាគារនេះ។ វិធានការរបស់ ECB ត្រូវបានដាក់ចេញក្នុងបរិបទដែលអតិផរណានៅអឺរ៉ុបបន្តកើនឡើងក្នុងខែកញ្ញាដល់កម្រិតខ្ពស់បំផុត។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញាឆ្នាំ ២០២១ តម្លៃប្រើប្រាស់បានកើនឡើង ៩,៩% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីប្រាក់អឺរ៉ូត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ១៩៩៩។ តាមការគ្រោងទុក ECB អាចបន្តពិចារណាដំឡើងអត្រាការប្រាក់នៅខែធ្នូខាងមុខ ដើម្បីឆ្លើយតបនឹងអតិផរណាខ្ពស់នាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ