ជំហានអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ឡាវ - វៀតណាម

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា ទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រពឹត្តទៅពិធិសម្ពោធ កម្រោងសហប្រតិបត្តិការតភ្ជាប់ការបណ្តុះបណ្តាលរវាងសកលវិទ្យាល័យ FPT (វៀតណាម) និង មហាវិទ្យាល័យ Sengsavath (ឡាវ)។

ថ្លែងមតិក្នុងពិធីនេះប្រធានសម្ព័ន្ធក្រុមហ៊ុនអប់រំ Sengsavath លោក Khamsen Sisavong បានសង្កត់ធ្ងន់ថា នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតឡាវ ដើម្បី សិក្សាកម្មវិធីអប់រំអន្តរជាតិដែលមានគុណភាពខ្ពស់និងជួយបង្កើនកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតរងវៀតណាមប្រចាំនៅឡាវ លោក Nguyen Thanh Tung និង អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងកីឡាឡាវ Kongsy Sengmany បានអះអាងថា កិច្ចសហប្រតិបត្តិការនៃមហាវិទ្យាល័យទាំងពីរនេះ អាចក្លាយទៅជារូបសណ្ឋានថ្មីដើម្បីរួមចំណែកក្នុងការលើកកំពស់គុណភាពអប់រំ របស់ប្រទេសទាំងពីរ ហើយនោះមិនត្រឹមតែជួយបណ្តុះបណ្តាលនិស្សិតឡាវ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ទាក់ទាញនិស្សិតនៅបណ្តាប្រទេសអាស៊ានទៅសិក្សានៅឡាវនាពេលអនាគត ទៀតផង៕  


ប្រតិកម្មទៅវិញ

ផ្សេងៗ