ដាក់ជូនបញ្ជីរាយនាមដើម្បីជ្រើសតាំងអនុប្រធានរដ្ឋសភានិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ដាក់ជូនបញ្ជីរាយនាមដើម្បីជ្រើសតាំងអនុប្រធានរដ្ឋសភានិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1
ដាក់ជូនបញ្ជីរាយនាមដើម្បីជ្រើសតាំងអនុប្រធានរដ្ឋសភានិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា(Nguyễn Dân - TTXVN)

(VOV)_បន្តសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាលទី១៣ ​នាព្រឹក
ថ្ងៃទី៤ មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានដាក់​ជូនបញ្ជីរាយ
នាម ដើម្បីរដ្ឋសភាជ្រើសតាំងអនុប្រធានរដ្ឋសភា និងសមាជិកមួយចំនួននៃគណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ តាមនោះ លោក Do Ba Ty អនុរដ្ឋមន្ត្រី​ក្រសួងការពារ
ប្រទេស អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ​និងលោក Phung Quoc Hien
 (ដែលទើបនឹងបានរដ្ឋសភាអនុម័តលាលែងពី​ដំណែងប្រធានគណៈកម្មាធិការហិ
រញ្ញវត្ថុ -ថវិកា) ត្រូវបានតែងតាំងកាន់ដំណែង​អនុប្រធានរដ្ឋសភា។ តាមនោះ គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បាន​ឧទ្ទេសនាមសមាជិកចំនួន៧រូបចូលក្នុងគណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ