ដាក់បញ្ជូលការអភិវឌ្ឍតំបន់ដីសណ្តទន្លេ​ក្រហមទៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួមរបស់ប្រទេសជាតិទាំងមូល

(VOVWORLD) - សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដែលបានចេញផ្សាយនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងគោលការណ៍ និងទិសដៅសមស្របនឹងបរិបទថ្មីនឹងជាមូលដ្ឋានសម្រាប់គោលនយោបាយជំរុញការអភិវឌ្ឍតំបន់នារយៈពេលខាងមុខ។
ដាក់បញ្ជូលការអភិវឌ្ឍតំបន់ដីសណ្តទន្លេ​ក្រហមទៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួមរបស់ប្រទេសជាតិទាំងមូល - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញដឹកនាំសន្និសីទ

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ការិយាល័យនយោបាយ និងគណៈលេខា បានបើកសន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពី "ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការពារជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥"។ លោក Tran Tuan Anh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានចាត់ទុកថា៖ សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដែលបានចេញផ្សាយនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងគោលការណ៍ និងទិសដៅសមស្របនឹងបរិបទថ្មីនឹងជាមូលដ្ឋានសម្រាប់គោលនយោបាយជំរុញការអភិវឌ្ឍតំបន់នារយៈពេលខាងមុខ។ ក្នុងនោះអភិវឌ្ឍន៍វប្បធម៌ធ្វើជាមូលដ្ឋានគ្រឹះ និងជាកម្លាំងផ្ទៃក្នុងដ៏សំខាន់ បំផុសយ៉ាងខ្លាំងក្លានូវស្មាតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួនជាតិ កម្លាំងច្នៃប្រឌិត ស្មារតីលះបង់ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍វិបុលភាព។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល អភិវឌ្ឍន៍រដ្ឋអំណាចអេឡិចត្រូនិក ឆ្ពោះទៅរកអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៖

“ទី១ គឺត្រូវ ដាក់បញ្ជូលការអភិវឌ្ឍតំបន់ដីសណ្តទន្លេក្រហមទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិទាំងមូល។ ទី២ គឺឆ្ពោះទៅរកការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងិវញ ដែលផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន បង្កើនផលិតភាពការងារនិងរួមចំណែកនឹងការច្នៃប្រឌិតគំរូកំណើន ការបង្កើនផលិតភាពការងារ និងការរួមចំណែកនៃ ផលិតភាពនៃកត្តាសរុប (TFP) ជាមួយបណ្ដាផ្នែកផលិកម្មឧស្សាហកម្ម សេវាកម្មទំនើប និងកសិកម្មបច្ចេកវិទ្យាខ្ពស់ សរីរាង្គ និងវិលជុំ។ ទី៣ គឺ ជំរុញកំណើនបៃតង អភិវឌ្ឍន៍គំរូសេដ្ឋកិច្ចវិលជុំ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាប អនុវត្តន៍គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមការសន្យាក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ