ដាក់យុវជននៅទីតាំងអនុវត្តន៍សេចក្ដីប្រាថ្នា ២០៤៥ របស់ប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី១៨ មីនា មជ្ឈឹមសម្ព័ន្ធយុវជន គណៈកម្មាធិការជាតិទទួលបន្ទុកយុវជន វៀតណាមបានរៀបចំកិច្ចប្រជុំបដិវាទសង្គមចំពោះសេចក្ដីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍយុវជនវៀតណាមដំណាក់កាល២០២១- ២០៣០។

ដាក់យុវជននៅទីតាំងអនុវត្តន៍សេចក្ដីប្រាថ្នា ២០៤៥ របស់ប្រទេសជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។
អង្គប្រជុំបានចាត់ទុកថា គោលដៅក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍយុវជន សុទ្ធតែមានមូលដ្ឋានគតិយុត្តនិងមូលដ្ឋានវិទ្យាសាស្ត្រ ជាក់ស្ដែង។ បណ្ដាភារកិច្ច ដំណោះស្រាយ និងការរៀបចំអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍយុវជន ត្រូវគៀងគរបាន នូវការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងសង្គមទាំងមូលដើម្បីសមស្រប នឹងយុគសម័យថ្មី ក៏ដូចជាបញ្ហានានាដែលបានដាក់ចេញចំពោះសង្គមនិងយុវជន ដូចជា បដិវត្តន៍៤.០ ការផ្លាស់ប្ដូរឌីជីថល ការធ្វើសមាហរណកម្មជាពលរដ្ឋសកល និងការចាប់ផ្ដើមអាជីវកម្មដោយភាពច្នៃប្រឌិត ជាដើម។
ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ លោក Nguyen Ngoc Luong លេខាមជ្ឈឹមបក្ស អនុ ប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម ឲ្យដឹងថា មតិ យោបល់របស់បណ្ដាតំណាងសុទ្ធតែវាយតម្លៃថាការកសាងយុទ្ធសាស្ត្រគឺជាការងារ ដ៏សែនសំខាន់និងចាំបាច់ ហេតុដូច្នេះ ត្រូវតែចេញផ្សាយយ៉ាងឆាប់ៗនាពេលខាងមុខ។ លោក Nguyen Ngoc Luong បានអះអាងថា យុទ្ធសាស្ត្រអភិវឌ្ឍយុវជន ត្រូវតែដាក់ នៅទីតាំងអនុវត្តន៍សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ២០៤៥។ ការកសាង យុទ្ធសាស្ត្រ មិនត្រឹមតែមានអត្ថន័យចំពោះយុវជនប៉ុណ្ណោះទេ ថែមទាំងនេះជាភារកិច្ច របស់ប្រទេសជាតិទាំងមូលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ