ដំណាងអាណិកជនឆ្នើមចូលរួមបណ្ដាសកម្មភាពនៃកម្មវិធី៖និទាឃរដូវស្រុកកំណើត

ដំណាងអាណិកជនឆ្នើមចូលរួមបណ្ដាសកម្មភាពនៃកម្មវិធី៖និទាឃរដូវស្រុកកំណើត - ảnh 1
ដំណាងអាណិកជនឆ្នើមចូលរួមបណ្ដាសកម្មភាពនៃកម្មវិធី៖និទាឃរដូវស្រុកកំណើត

(VOV)_នាថ្ងៃទី១០ កុម្ភះ នៅក្នុងពិធីជួបមុខគណៈប្រតិភូជនវៀត​ណាមនៅ
ឯបរទេស ត្រឡប់មកស្រុកកំណើតវិញ ចូលរួមកម្មវិធី៖ និទាឃ​រដូវស្រុកគំណើត 
២០១៥ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen
 Thien Nhan បានសង្កត់ធ្ងន់ថា៖ រណសិរ្យ​មាតុភូមិ​វៀតណាមនឹងបន្តរួមជាមួយបក្ស
 រដ្ឋ ថែទាំអោយប្រជាជនមានជីវ​ភាពរស់នៅស្ថិរភាពជាង អភិវឌ្ឍន៍សេដ្ឋកិច្ចល្អជាង
 បំពេញតម្រូវការ និងគោលបំណងត្រឹមត្រូវរបស់ប្រជាជន។ លោក Nguyen Thien
Nhan ក៏​បាន​វាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់អាណិកជន ស្ដីពីការផ្សាភ្ជាប់​
បញ្ញាវ័ននៅក្នុងនិងក្រៅប្រទេស ទៅជាបណ្ដាញមួយ រួមចំណែកកសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ …លៗ

          នាថ្ងៃនេះដែរ នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ អនុប្រធានរដ្ឋវៀត ណាម លោក Nguyen Thi Doan មានគោលបំណងថា៖ ​នាពេលខាងមុខ គណៈកម្មា
ធិការជាតិអំពីជនវៀតណាមនៅឯបរទេស បន្តពង្រីកតួនាទីរបស់ខ្លួនបង្កលក្ខណះ
ងាយស្រួលជាងទៀតដើម្បីជនវៀត​ណាមនៅឯបរទេសត្រឡប់មកស្រុកគំណើត
បានច្រើនជាង។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងបណ្ដាគោលនយោបាយទាក់ទាញជន
វៀតណាមនៅឯបរទេស​ចូលរួមការកសាងប្រទេសជាតិនាបច្ចុប្បន្ន រក្សាខឿនវប្ប
ធម៌ អប់រំ បង្ហាត់​បង្រៀនភាសាវៀតណាមសំរាប់កូនចៅជនវៀតណាមនៅឯបរទេស…លៗ។

          បន្តទៀត គណៈប្រតិភូជនវៀតណាមនៅ​ឯបរទេសក៏បានជួប​ប្រាស្រ័យ​ជា
មួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ