ដំណើរកម្សាន្ត "Dien Bien Phu - បំណងប្រាថ្នា​នៃ​មាតុ​ប្រទេស​" ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៧ ខែមេសា

(VOVWORLD) - ដំណើរកម្សាន្ត “Dien Bien Phu - បំណងប្រាថ្នានៃមាតុប្រទេស” រៀបចំដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ - ២៧ មេសា ដោយមានសកម្មភាពដូចជា ទៅសួរសុខទុក្ខ ជូនអំណោយ និងសម្តែងការដឹងគុណចំពោះក្រុមគ្រួសារអតីតយុទ្ធជន Dien Bien គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ វីរអ្នកម្តាយវៀតណាម និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។ 

សេចក្តីជូនដំណឹងនេះ ត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំមជ្ឈិមសម្ព័ន្ធយុវជន នាព្រឹកថ្ងៃទី ២២ មេសា នៅទីក្រុងហាណូយ។

ដំណើរកម្សាន្ត មជ្ឈិមសម្ព័ន្ធយុវជនជូនដំណឹងអំពីដំណើរ "Dien Bien Phu - បំណងប្រាថ្នានៃមាតុប្រទេស"។ រូបថត៖ TTXVN

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ នាថ្ងៃទី ២៦ មេសា នៅខេត្ត Dien Bien គណៈកម្មការរៀបចំបានប្រគល់រង្វាន់នៃការប្រឡងស្វែងយល់អំពី៧០ឆ្នាំ ជ័យជំនះ Dien Bien Phu; បំផុសការប្រឡង់ស្វែងយល់អំពីរយៈពេល ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងមហោស្រពយុទ្ធជនកុមារ Dien Bien ។ ក្នុងឱកាសនេះ ក្រុមការងារបានប្រគល់សំណង់ដ៏មានអត្ថន័យជាច្រើនដល់ខេត្ត Dien Bien និងបណ្តាខេត្តព្រៃភ្នំនៅភូមិភាគពាយ័ព្យ។ ធនធានសរុបសម្រាប់ជួយមូលដ្ឋាននានាក្នុងក្របខណ្ឌនៃដំណើរនេះ មានតម្លៃជាង ៧,៦ ពាន់លានដុង (ជិត ៣០ ម៉ឺនដុល្លារអាមេរិក)។ លោក Nguyen Thai An ប្រធានគណកម្មាការឃោសនាអប់រំមជ្ឈឹមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានឲ្យដឹងថា៖ “គោលដៅ និងការរៀបចំសកម្មភាពសុខុមាលភាពសង្គម សុទ្ធតែជាកន្លែងដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ពីសកម្មភាពទាំងនោះ យើងមានបំណងចង់ពង្រឹងការអប់រំអំពីប្រពៃណីសម្រាប់សមាជិកយុវជនគ្រប់រូប។ ដំណើរនេះក៏រួមបញ្ចូលទាំងសកម្មភាពសុខុមាលភាពសង្គមដើម្បីជួយឧបត្ថម្ភមូលដ្ឋានជួបការលំបាក។ ជាពិសេសសម្រាប់ដំណើរកម្សាន្តនេះ សមាជិកសម្ព័ន្ធយុវជន និងកុមារអាចពិសោធន៍ដោយផ្ទាល់នៅទីកន្លែងប្រវត្តិសាស្ត្រ កេរ្តិ៍ដំណែលបដិវត្តន៍ ហើយបទពិសោធន៍ជាក់ស្តែងនឹងនាំមកនូវអារម្មណ៍កាន់តែច្រើនសម្រាប់មនុស្សគ្រប់គ្នា។ តាមនោះ ពួកគេនឹងក្លាយជាអ្នកផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រវីរភាពដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ