ដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម​របស់​ប្រធាន​រដ្ឋ​សភា​ឡាវ​បើក​ដំណាក់កាល​សហប្រតិបត្តិការ​ថ្មីរវាងប្រទេសទាំងពីរ

(VOVWORLD) - នាយប់ថ្ងៃទី ៦ ធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានរៀបចំពិធីជប់រៀងជូន ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម​របស់​ប្រធាន​រដ្ឋ​សភា​ឡាវ​បើក​ដំណាក់កាល​សហប្រតិបត្តិការ​ថ្មីរវាងប្រទេសទាំងពីរ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាឡាវ គឺជាសញ្ញាសម្គាល់ថ្មី ដោយបើកដំណាក់កាលសហប្រតិបត្តិការថ្មី យ៉ាងស៊ីជម្រៅ លើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងថែមទៀតរវាងរដ្ឋសភានៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជូនពរឲ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវជានិច្ចកាលស្រស់បំព្រង និងស្ថិតស្ថេចីរកាល។

ដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម​របស់​ប្រធាន​រដ្ឋ​សភា​ឡាវ​បើក​ដំណាក់កាល​សហប្រតិបត្តិការ​ថ្មីរវាងប្រទេសទាំងពីរ - ảnh 2ថ្នាក់ដឹកនាំទីក្រុងហាណូយប្រគល់ទឹកប្រាក់ ៥ ពាន់លានដុងជូនប្រជាជនឡាវ

ជាការឆ្លើយតប ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានអះអាងថា ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្មោះត្រង់អំពីការបង្កើនកិច្ចសហប្រតិបត្តិការនារយៈពេលខាងមុខ ជាពិសេសគឺសម្រេចរួចរាល់នូវកំណត់ហេតុសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងការចែករំលែកមេរៀនបទពិសោធន៍ក្នុងការគ្រប់គ្រងអាគាររដ្ឋសភា អនុវត្តការងារនីតិប្បញ្ញត្តិ ឃ្លាំមើល និង សម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិឲ្យកាន់តែប្រសើរឡើយ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីថ្នាក់ដឹកនាំទីក្រុងហាណូយប្រគល់ទឹកប្រាក់ ៥ ពាន់លានដុងជូនប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ