ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទៅកាន់អូទ្រីសរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - នេះជាការថ្លែងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋអូទ្រីស លោក Nguyen Trung Kien ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កដា មុនដំណើរ ទស្សនកិច្ចជាផ្លូវការនៅអូទ្រីសរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។ 
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទៅកាន់អូទ្រីសរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien។ (រូបថត៖ Markus Toyfl)
តាមលោកឯកអគ្គរដ្ឋទូត នេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរអះអាងនូវទំនាក់ ទំនងដ៏ល្អប្រសើរដែលកំពុងអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ក៏ដូចជាឱកាសសម្រាប់ លោកប្រធានរដ្ឋ ជួបប្រាស្រ័យនិងធ្វើការជាមួយថ្នាក់ដឹកនាំនៃវេទិកាការទូតពហុភាគី តាមនោះបញ្ជាក់ពីសំឡេង និងតួនាទីរបស់វៀតណាមលើវេទិកាអន្តរជាតិផងដែរ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋ លោក Vo Van Thuong នឹង ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់អូទ្រីស ក្នុងនោះលោកប្រធានរដ្ឋនឹងជួប ពិភាក្សាការងារជាមួយប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen ជួប ជាមួយប្រធានព្រឹទ្ធសភាអូទ្រីសលោកស្រី Claudia Arpa ជួបធ្វើការជាមួយអភិបាលរដ្ឋ Vienna និង Burgenland នៃប្រទេសអូទ្រីស។ ក្រៅពីនេះ លោកប្រធានរដ្ឋនឹងមានកិច្ចប្រជុំ ហើយធ្វើការជាមួយតំណាងអង្គការអន្តរជាតិ ក្នុងនោះមានអគ្គនាយកស្តីទីនៃ ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) ផងដែរ។ តាមលោកឯកអគ្គរដ្ឋទូតថា នៅក្នុងកិច្ចប្រជុំទាំងនេះ ប្រធានរដ្ឋលោក Vo Van Thuong នឹងជំរុញកិច្ចសហប្រតិបត្តិ ការ ហើយបញ្ជាក់នូវអាទិភាពរបស់បក្ស និងរដ្ឋវៀតណាមក្នុងកិច្ចសហប្រតិបត្តិការជា មួយអង្គការអន្តរជាតិពហុភាគីទាំងនេះ។
អំពីយថាទស្សន៍នៃទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូត លោក Nguyen Trung Kien បានអះអាងថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា វិស័យសំខាន់មួយក្នុងទំនាក់ទំនងជាមួយប្រទេស អូទ្រីស គឺកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ព្រោះនេះគឺជាប្រៀប ខ្លាំងរបស់ប្រទេសអូទ្រីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ