ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជារបត់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជារបត់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1
លោក Nguyen Phu Trong ជាអគ្គលេខាបក្សដំបូងរបស់វៀតណាមអញ្ជើញ
ទៅបំពេញទស្សនកិច្ចនៅអាមេរិក

(VOVworld) - លោក Gregory Poling អ្នកជំនាញការជួរមុខនៃកម្មវិធីស្រាវជ្រាវអាស៊ី
អាគ្នេយ៍និងការផ្ដើមគំនិតបណ្ដាដៃគូអាស៊ី-ប៉ាស៊ីហ្វិក ក្រោមឱវាទមជ្ឈមណ្ឌលស្រាវ
ជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានអះអាងថា ដំណើរទស្សនកិច្ចនៅអាមេរិក
របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជារបត់ចំពោះ
ទំនាក់ទំនងទ្វេភាគីក្នុងកាលៈទេសៈវៀតណាមនិងអាមេរិករំលឹកខួបអនុស្សាវរីយ៍
លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត។

វាយតំលៃអំពីទំនាក់ទំនងវៀតណាម-អាមេរិកក្នុងអំឡុង២០ឆ្នាំកន្លងទៅ អ្នកជំនាញ
ការ Poling បានថ្លែងថា ទ្រង់ទ្រាយនិងល្បឿនអភិវឌ្ឍន៍ដ៏គួរឲ្យចាប់អា រម្មណ៍យ៉ាង
ខ្លាំង ពីការដែលវៀតណាមចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ច
សហប្រតិបតិ្តការយ៉ាងខ្លាំងក្លាអំពីពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំង២រហូត
ទៅដល់ការបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនិងការដែលអាមេរិកលុបចោល
១ផ្នែកនៃបទហ៊ុំព័ទ្ធលក់អាវុធសំរាប់វៀតណាម។ស្ដីពីកិច្ចព្រម ព្រៀងដៃគូអន្តរប៉ា
ស៊ីហ្វិក (TPP) លោក Poling បានសំដែងសុទិដ្ឋិនិយមថា បណ្ដាប្រទេសចូលរួម
ការចរចារដែលក្នុងនោះមានអាមេរិកនិងវៀតណាម នឹងសំរេចឯកសារនេះយ៉ាង
ឆាប់រហ័ស ហើយការសំរេចការចរចារអំពី TPPនោះ អាចជាការបោះជំហាន
អភិវឌ្ឍន៍ដ៏សំខាន់បំផុតនៃទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ