ដល់ឆ្នាំ២០២០ ភូមិឃុំនិងតំបន់ក្រីក្រទាំងអស់នៃប្រទេសវៀតណាមនឹងត្រូវបានតភ្ជាប់ជាមួយបណ្ដាញអគ្គីសនីជាតិ

(VOVWORLD) - នាថ្ងៃទី៣១ ខែតុលា រដ្ឋសភាវៀតណាមបន្តដំណើរការសម័យប្រជុំចោទ សួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់បណ្ដាសមាជិករដ្ឋាភិបាល ប្រធានតុលាការកំពូលប្រជាជននិងប្រធានអយ្យការប្រជាជនកំពូល ស្ដីពីការ អនុវត្តសេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភា។

  ឆ្លើយតបតាមសំណួររបស់សមាជិកសភា ស្ដីអំពីការផ្គត់ផ្គង់អគ្គីសនីសម្រាប់តំបន់ជនបទ តំបន់ព្រៃភ្នំនិងតំបន់កោះសមុទ្រក្នុង ដំណាក់កាលឆ្នាំ២០១៦-២០២០ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអោយដឹងថា រដ្ឋបាននិងកំពុងតែប្រមូលផ្ដុំរាល់ប្រភពធនធាន នានានិងថវិការដ្ឋដើម្បីផ្គត់ផ្គង់បណ្ដាញអគ្គីសនីសម្រាប់ប្រជាជននៅតាមតំបន់ទាំងនោះ។ លោកបានលើកមតិថា៖

        “យោងតាមផែនការ ក្នុងចំណោមភូមិឃុំ ដែលមិនទាន់មានអគ្គីសនីទាំង២៣៣ កន្លែងនាពេលបច្ចុប្បន្ននោះ គឺយើងនឹងផ្ដល់អាទិភាពដល់ភូមិឃុំដែលមានស្ថានភាព រស់នៅលំបាកបំផុតប្រមាណ១៨០កន្លែង ដោយប្រើប្រាស់ប្រភពធនធាននៃ សម្ព័ន្ធក្រុមហ៊ុនអគ្គីសនីជាតិដើម្បីវិនិយោគនាឆ្នាំ២០១៩។ ហើយដល់ឆ្នាំ២០២០ ភូមិឃុំនិងតំបន់ក្រីក្រទាំងអស់លើទូទាំងប្រទេសនឹងត្រូវបានតភ្ជាប់ជាមួយ បណ្ដាញអគ្គីសនីជាតិតាមរយៈកម្មវិធីពីថវិការដ្ឋ ក៏ដូចជាទុន ODA ពីអង្គការ ហិរញ្ញវត្ថុអន្តរជាតិផងដែរ”។

        ឆ្លើយតបនឹងសំណួរស្ដីពីដំណោះស្រាយដើម្បីបង្កើតជំហានលោតផ្លោះក្នុងការ បង្រៀនវិជ្ជាជីវៈសម្រាប់ពលករនៅតាមជនបទ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចលោក Dao Ngoc Dung បានចាត់ទុកថា៖

        “ដើម្បីបង្កើតបាននូវជំហានលោតផ្លោះគឺត្រូវតភ្ជាប់ការបណ្ដុះបណ្ដាលជាមួយនឹងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនិងការធ្វើផលិតកម្មឧស្សាហកម្មដោយបច្ចេកវិទ្យាខ្ពស់។ រួមជាមួយគ្នានោះគឺត្រូវអនុវត្តន៍ដំណោះស្រាយទាំង៦ ដែលរដ្ឋាភិបាលបានដាក់ចេញ ដោយផ្តោតទៅលើការតភ្ជាប់ សហគ្រាសជាមួយនឹង ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ កៀងគរសហគ្រាសចូលរួមក្នុងការព្យាករណ៍និង ការកំណត់តម្រូវការបណ្ដុះបណ្ដាល ហើយការបណ្ដុះបណ្ដាលត្រូវតភ្ជាប់ជាមួយ នឹងការប្រើប្រាស់និងទីផ្សារ។ ហើយយើងក៏ត្រូវបណ្ដុះបណ្ដាលឲ្យមានរបៀប រៀបរយ មានលក្ខណៈជំនាញជាងមុន ដើម្បីបង្កើតនូវកម្លាំងពលករទំនើបជា បណ្ដើរៗ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ