ដោះស្រាយទាន់ពេលវេលារាល់សំណើររបស់អ្នកបោះឆ្នោត

(VOVWORLD) -បញ្ចប់កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៩ វិច្ឆិកា នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំ Thanh Huong ស្រុក Thanh Liem ខេត្ត Ha Nam។


ក្នុងថ្ងៃដដែល សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិ ការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោត ស្រុក Nha Be។

        នៅក្នុងបណ្តាជំនួបនេះ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ ចំពោះលទ្ធ ផលនៃ កិច្ចប្រជុំ ជាពិសេស ការដោះស្រាយរាល់បញ្ហាប្រកបដោយភាពត្រឹមត្រូវ ទាន់ ពេលវេលារបស់រដ្ឋសភា រួមចំណែកធានាស្ថិរភាពរបស់ប្រទេសជាតិ ធ្វើឲ្យជីវភាព រស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

        ទទួលនិងវាយតម្លៃខ្ពស់ចំពោះរាល់មតិរបស់អ្នកបោះឆ្នោត សមាជិក សមាជិកាសភាបានអះអាងថា នឹងបូកសរុបមតិ សំណើររបស់អ្នកបោះ ឆ្នោត ដើម្បីដាក់ជូនរដ្ឋសភា និងស្ថាប័នមានសមត្ថកិច្ចពិនិត្យដោះស្រាយឲ្យសមស្រប៕


ប្រតិកម្មទៅវិញ

ផ្សេងៗ