ណាតូ​កំ​ពុង​ស្ថិតក្នុង “ដំណើរ​ការផ្លាស់ប្តូរជាមូលដ្ឋាន“

(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងពង្រឹងកម្លាំងយោធារបស់ខ្លួននៅចំហៀងខាងកើត ដែលជាផ្នែកនៃការកំណត់ឡើងវិញជាមូលដ្ឋាននៃសម្ព័ន្ធភាព។ 
ណាតូ​កំ​ពុង​ស្ថិតក្នុង “ដំណើរ​ការផ្លាស់ប្តូរជាមូលដ្ឋាន“ - ảnh 1អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។ (រូបថត៖ AFP/TTXVN)

ខាងលើនេះគឺជាការប្រកាសរបស់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដែលបាននាំចេញក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស The Telegraph កាលពីថ្ងៃទី៩ ខែមេសា។

យោងតាមមេដឹកនាំរូបនេះ អង្គការណាតូកំពុង "ស្ថិតក្នុងដំណើរការផ្លាស់ប្តូរជាមូលដ្ឋាន" ហើយការ "កំណត់ឡើងវិញ" ដ៏សំខាន់នេះ នឹងនាំមកនូវការជំនួសវត្តមានតិចតួចនៅចំហៀងខាងកើតនាបច្ចុប្បន្ន ដោយកម្លាំងខ្លាំងជាង។ លោក Stoltenberg បានលើកច្បាស់ថា បច្ចុប្បន្ន អង្គការណាតូមានទាហានប្រហែល ៤០.០០០នាក់នៅក្នុងតំបន់ ប្រហែល ១០ដងច្រើនជាងកាលពីប៉ុន្មានខែមុន ប៉ុន្តែបរិមាណនេះនឹងបន្តកើនឡើង។ សេចក្តីសម្រេចចិត្តចុងក្រោយនឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការនេះ នៅទីក្រុងម៉ាឌ្រីដ (អេស្ប៉ាញ) នៅខែមិថុនាខាងមុខ។

មុននោះ នាថ្ងៃទី២៤ ខែមីនា អគ្គលេខាធិការអង្គការណាតូបានប្រកាសថា សម្ព័ន្ធភាពយោធានេះនឹងបង្កើនវត្តមានយោធារបស់ខ្លួននៅចំហៀងខាងកើត កនុងបរិបទដែលមានភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន។ អង្គការណាតូគ្រោងនឹងពង្រឹងកម្លាំងយោធាអចិន្រៃយ៍របស់ខ្លួននៅលើសមុទ្រ ដីគោក និងអាកាស ព្រមទាំងពង្រឹងប្រព័ន្ធការពារ ការពារដែនអាកាស និងសន្តិសុខបណ្តាះអ៊ីនធឺណិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ