ណាតូបញ្ជាក់ការគាំទ្រចំពោះអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែកញ្ញា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់សម្ព័ន្ធភាពយោធានេះចំពោះអ៊ុយក្រែន ហើយបានឲ្យដឹងថា ទំនាក់ទំនងរបស់អ៊ុយក្រែនជាមួយសម្ព័ន្ធភាពយោធានេះ មិនដែលមានភាពស្និទ្ធស្នាលជាងពេលនេះទេ។
ណាតូបញ្ជាក់ការគាំទ្រចំពោះអ៊ុយក្រែន - ảnh 1អគ្គលេខាធិការអង្គការណាតូ ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ AP

ប្រមុខអង្គការណាតូបានធ្វើសេចក្តីប្រកាសខាងលើនៅក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែល ក្នុងរដ្ឋធានី Kiev ។

រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានឲ្យដឹងថា គ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលអ៊ុយក្រែនបានក្លាយជាសមាជិកផ្លូវការរបស់អង្គការណាតូ ។ មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនាំឱ្យឱកាសនេះកាន់តែខិតមកជិត។

ក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងគៀវ លោក Stoltenberg បានប្រកាសថា ណាតូបានឯកភាពជាមួយក្រុមហ៊ុនផលិតសព្វាវុធលើកិច្ចសន្យាក្របខ័ណ្ឌដែលមានតម្លៃ ២,៤ ពាន់លានអឺរ៉ូ (ស្មើនឹង ២,៥៣ពាន់លានដុល្លារអាមេរិក) រួមទាំងការបញ្ជាទិញថេរដែលមានតម្លៃ ១ ពាន់លានអឺរ៉ូ។ អគ្គលេខាធិការអង្គការណាតូបានឲ្យដឹងថា កិច្ចសន្យាទាំងនេះនឹងជួយប្រទេសសមាជិកណាតូបំពេញឃ្លាំងស្ទុកសព្វាវុធរបស់ខ្លួន ហើយអាចបន្តផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ