ណាតូ​រៀប​ចំ​ផែន​ការសម្រាប់​កិច្ច​ប្រជុំក្រុមប្រឹក្សាណាតូ-រុស្ស៊ី​

(VOVWORLD) - នៅថ្ងៃទី ៤ ខែមករា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) លោក Jens Stoltenberg បានរៀបចំផែនការសម្រាប់កិច្ចប្រជុំពិសេសមួយ រវាងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសក្នុងសម្ព័ន្ធភាព និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីនៅសប្តាហ៍ក្រោយ ទាក់ទងនឹងបញ្ហាអ៊ុយក្រែន។
ណាតូ​រៀប​ចំ​ផែន​ការសម្រាប់​កិច្ច​ប្រជុំក្រុមប្រឹក្សាណាតូ-រុស្ស៊ី​ - ảnh 1អគ្គលេខាធិការអង្គការណាតូលោក  Jen Stoltenberg។ (រូបថត៖ AFP/TTXVN)

តាមនោះ កិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-ណាតូ នឹងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល(ប្រទេសបែលហ្ស៊ិក) នៅថ្ងៃទី ១២ ខែមករា បន្ទាប់ពីអាមេរិកនិងរុស្ស៊ីបើកកិច្ចចរចាសន្តិសុខនៅថ្ងៃទី ១០ ខែមករា នៅទីក្រុងហ្សឺណែវ(ប្រទេសស្វីស)។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីក៏បានបញ្ជាក់ពីកិច្ចប្រជុំនេះផងដែរ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov និងមន្ត្រីមួយចំនួនផ្សេងទៀត នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីកិច្ចប្រជុំជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman នៅទីក្រុង ហ្សឺណែវ។

នៅថ្ងៃទី ១៣ ខែមករា ការចរចានឹងបន្តប្រព្រឹត្តិទៅតាមទម្រង់ទូលំទូលាយជាង របស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) រួមមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ក៏ដូចជារុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសនៃអតីតសហភាពសូវៀតផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ