តំណាងរបស់វៀតណាមចូលរួមសម័យប្រជុំនៃគណកម្មាធិការច្បាប់អន្តរជាតិជាលើកដំបូង

(VOVWORLD) -នាថ្ងៃទី ១ ឧសភា នៅទីក្រុងហ្សឺណែវ(ប្រទេសស្វីស) បានប្រារព្ធឡើង សម័យប្រជុំលើកទី ៦៩ នៃគណកម្មាធិការច្បាប់អន្តរជាតិ (ILC) ។
តំណាងរបស់វៀតណាមចូលរួមសម័យប្រជុំនៃគណកម្មាធិការច្បាប់អន្តរជាតិជាលើកដំបូង - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao (http://baoquocte.vn/)

(VOVworld)_នាថ្ងៃទី ១ ឧសភា នៅទីក្រុងហ្សឺណែវ(ប្រទេសស្វីស) បានប្រារព្ធឡើង សម័យប្រជុំលើកទី ៦៩ នៃគណកម្មាធិការច្បាប់អន្តរជាតិ (ILC) ។ ជាពិសេស នេះគឺជាលើកដំបូងដែលមានវត្តមានរបស់តំណាងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao ។ ក្នុងថ្ងៃធ្វើការដំបូងនោះ សមាជិក ILC បានជ្រើសតាំងប្រធាន និងអនុប្រធានចំនួន ២ រូប នៃសម័យប្រជុំ និងអនុម័តលើកម្មវិធីរបៀបវារៈ ។ សម័យប្រជុំលើកនេះបានផ្ដោតសំខាន់ទៅលើប្រធានបទដូចជា៖ អនុវត្តជាបណ្ដោះអាសន្តនូវសន្ធិសញ្ញាអន្តរជាតិ កាពារបរិស្ថានក្នងកាលៈទេសៈជម្លោះប្រដាប់អាវុធ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាដើម។ សម័យប្រជុំនេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ២ មិថុនាខាងមុខ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ