តំណាងវៀតណាមបានជ្រើសតាំងតំណែងអនុប្រធាន AFF អាណត្តិ២០១៥-២០១៩

តំណាងវៀតណាមបានជ្រើសតាំងតំណែងអនុប្រធាន AFF អាណត្តិ២០១៥-២០១៩ - ảnh 1
លោក Tran Quoc Tuan ទទួលបានដំណែងអនុប្រធានអណត្តិថ្មី
(រូបថតៈ Minh Chiến/Vietnam+)


(VOVworld)-តាមព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់វៀតណាមនាថ្ងៃទី២៣សីហាថា នាថ្ងៃទី២២សីហា នៅYangonរបស់ម៉ីយ៉ាន់ម៉ា បានប្រព្រឹត្តទៅមហាសន្និបាត សហព័ន្ធ
កីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) លើកទី២២ អាណាត្តិ ២០១៥-២០១៩។ តាមលទ្ធ
ផល លោក Sultan Haji Ahmad Shah (ម៉ាឡេស៊ី)បន្តកាន់ ដំណែងជាប្រធាន AFF ។ អនុ
ប្រធានរួមមានលោក Khiev Sameth (កម្ពុជា) Zaw Zaw (ម៉ីយ៉ានម៉ា)លោក Tran Quoc
Tuan (វៀតណាម)និងលោក Sufri Bolkiah (ប្រ៊ុយណេ)។ ដោយហេតុនេះ បន្ទាប់ពី
លោក Duong Vu Lam (ប្រធានតំណាង AFF តំបន់ភាគខាងត្បូង) ទទួលដំណែងអនុ
ប្រធាន AFF អាណត្តិមុននោះ ការ ដែលលោក Tran Quoc Tuan ទទួលបានដំណែង
អនុប្រធានអណត្តិថ្មី ត្រូវបាន វាយតម្លៃថា បន្តជួយឲ្យបាល់ទាត់វៀតណាមពង្រឹងនិង
ពង្រីកថានៈរបស់ខ្លួនក្នុង ដំបូលបាល់ទាត់រួមក្នុងតំបន់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ