តំបន់ Tay Nguyen មានតួនាទីនិងទីតាំងសំខាន់ពិសេសផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិសន្តិសុខនិងកិច្ចការបរទេសចំពោះប្រទេសជាតិទាំងមូល

(VOVWORLD) - នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang កាលពីរសៀលថ្ងៃទី ១៣ សីហា នៅពេលចូលរួម “ទិវាប្រជាជនទាំងមូលការពារ សន្តិសុខមាតុភូមិ” ឆ្នាំ ២០២៣ នៅឃុំ Ea Tul ស្រុក Cu M’gar ខេត្ត Dak Lak។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ Dak Lak ត្រូវបានកំណត់ថាជាតំបន់ “យុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រ”។ ដោយហេតុនេះ អាជ្ញាធរនិងប្រជាពលរដ្ឋឃុំ Ea Tul ចាំបាច់ត្រូវបន្តពង្រីកស្មារតីសាមគ្គីភាព ម្ចាស់ការក្នុងចលនាប្រជាជនទាំងមូល រួបរួមសាមគ្គីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ឈ្លាសវៃក្នុងការតស៊ូប្រឆាំងនឹង ល្បិចកលមួលបង្កាច់ ការបំភ្លៃប្រឆាំងបក្ស រដ្ឋ និងបង្កការបាត់បង់សាមគ្គីភាពជនជាតិនៅ មូលដ្ឋាន។
តំបន់ Tay Nguyen មានតួនាទីនិងទីតាំងសំខាន់ពិសេសផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិសន្តិសុខនិងកិច្ចការបរទេសចំពោះប្រទេសជាតិទាំងមូល - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ប្រគល់អំណោយដល់គ្រួសារដែលមានស្ថានភាពលំបាកនៅឃុំ Ea Tul ស្រុក Cu M'gar ខេត្ត Dak Lak។ (រូបថត៖ VOV)
ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអាជ្ញាធរ និងប្រជាជនឃុំ Ea Tul សម្រេចបានក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់នោះ លោកឧបនាយករដ្ឋមន្ត្រីបាន ក្រើនរំលឹកថា អាជ្ញាធរត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយ ជនជាតិ សាសនាដោយផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងពង្រីកអត្តសញ្ញាណ វប្បធម៌ជនជាតិ; ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេស បងប្អូនជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ដែលមានស្ថានភាព លំបាកពិសេស។ ទន្ទឹមនឹងនោះ លើកកំពស់តួនាទីរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមាន កិត្យានុភាពនៅក្នុងភូមិ មន្ត្រីសាសនា កម្លាំងនយោបាយស្នូលប្រចាំមូលដ្ឋានក្នុងការ កសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើថា៖ “បន្តជ្រួតជ្រាប អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវសេចក្តីណែនាំ របស់មជ្ឈិម ស្តីពីការអនុវត្តចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ។ មូលដ្ឋានចាំបាច់ត្រូវលើកកម្ពស់តួនាទីត្រួសត្រាយរបស់កងកម្លាំងនគរបាល និង រណសិរ្សមាតុភូមិ។ បណ្ដាសមាគម និងអង្គការមហាជនចាំបាច់ត្រូវត្រួតពិនិត្យ និង លើកទឹកចិត្តជាប្រចាំ ដើម្បីជំនះពុះពារលើកំហិតឲ្យបានទាន់ពេលវេលា តាមនោះ អនុវត្តន៍ចលនាប្រកបដោយប្រសិទ្ធភាព។ ធ្វើឱ្យចលនាកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពពិតប្រាកដ ដើម្បីឱ្យប្រជាជនទាំងមូលអាចចូលរួមយ៉ាងសកម្ម”។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីបានប្រគល់អំណោយជាច្រើនជូន គ្រួសារគោលនយោបាយ និងគ្រួសារដែលមានស្ថានភាពលំបាកនៅឃុំ Ea Tul៕

ប្រតិកម្មទៅវិញ

ផ្សេងៗ