តំបន់ជាច្រើនរៀបចំសកម្មភាពជួយជ្រោមជ្រែងខែយុវជន

(VOVWORLD) - ក្នុងពិធីនេះ បណ្ដាបញ្ញាវ័ន្តវ័យក្មេងទីក្រុងហូជីមិញ បានចុះឈ្មោះ អនុវត្តន៍ការផ្ទេរប្រគល់ ពិគ្រោះយោបល់ចំណេះដឹងអំពីកសិកម្មនិងសង្គមសំរាប់ យុវជន កុមារជំទង់និងប្រជាពលរដ្ឋនៅស្រុកជាយទីក្រុងហូជីមិញចំនួន៥កន្លែង។ 
តំបន់ជាច្រើនរៀបចំសកម្មភាពជួយជ្រោមជ្រែងខែយុវជន - ảnh 1 ទិដ្ឋភាពនៃកម្មវិធី បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រវ័យក្មេងស្ម័គ្រ ចិត្ត លើកទី៩ (រូបថត៖ VOV)


នាថ្ងៃទី២៥ កុម្ភៈ សម្ព័ន្ធយុវជនទីក្រុងហូជីមិញ បានរៀបចំពិធីបំផុស ខែយុវជនឆ្នាំ២០១៨និងចាប់ផ្ដើមកម្មវិធី បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រវ័យក្មេងស្ម័គ្រ ចិត្ត លើកទី៩។ ក្នុងពិធីនេះ បណ្ដាបញ្ញាវ័ន្តវ័យក្មេងទីក្រុងហូជីមិញ បានចុះឈ្មោះ អនុវត្តន៍ការផ្ទេរប្រគល់ ពិគ្រោះយោបល់ចំណេះដឹងអំពីកសិកម្មនិងសង្គមសំរាប់ យុវជន កុមារជំទង់និងប្រជាពលរដ្ឋនៅស្រុកជាយទីក្រុងហូជីមិញចំនួន៥កន្លែង។ លោក Tran Duc Su នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានឲ្យដឹងថា៖

“យើងខ្ញុំបានសហការជាមួយអង្គភាពមួយដែលមានជំនាញខាងស្រាវជ្រាវ និងផលិតពូជបង្កងមានគុណភាពខ្ពស់ជាច្រើនប្រភេទហើយផ្ទេរប្រគល់រូប សណ្ឋាននេះជូនចំពោះគ្រួសារយុវជនដែលធ្វើកសិកម្ម នៅស្រុក Can Gio និងស្រុក Nha Be។ តាមនោះ ជួយយុវជនមានចំណេះដឹង មានបច្ចេកទេស ដើម្បីធ្វើមាននៅស្រុកកំណើតខ្លួន”។

នាថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Thua Thien – Hue បាន រៀបចំពិធីបំផុសខែយុវជនឆ្នាំ២០១៨ក្រោមប្រធានបទ “យុវជន Thua Thien Hue រួមដៃកសាងជនបទថ្មីនិងរបៀបរស់នៅដ៏អរិយធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ