តំបន់នានាទូទាំងប្រទេសផ្តល់ជំនួយដល់ខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - បច្ចុប្បន្នខេត្ត Bac Giang កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុតពីការឆ្លងរាលដាលនៃជំងឺជំងឺរាតត្បាតកូវីដ ១៩។
តំបន់នានាទូទាំងប្រទេសផ្តល់ជំនួយដល់ខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ថ្នាក់ដឹកនាំខេត្ត Thua Thien Hue, មន្ទីរពេទ្យមជ្ឈឹម Hue និងសមាជិកនៃក្រុមការងារ (រូបថត៖ suckhoedoisong.vn)

ម្លោះហើយ តំបន់ជាច្រើននៅទូទាំងប្រទេសកំពុងឆ្ពោះទៅខេត្ត Bac Giang ដោយផ្តល់ជំនួយទាំងខាងធនធានមនុស្ស ទាំងខាងសំភារៈ ជាមួយនឹងបំណងប្រាថ្នា ចង់គ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។

នាព្រឹកថ្ងៃទី ៣១ ឧសភា មន្ទីរពេទ្យមជ្ឈឹម Hue បានរៀបចំពិធីជូនដំណើរក្រុមការងារនៃមន្ទីរពេទ្យទៅជួយឧបត្ថម្ភខេត្ត Bac Giang។ ក្រុមការងារនេះសមាជិកចំនួន ១៨ នាក់ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Nguyen Thanh Xuan អនុប្រធានមន្ទីរពេទ្យមជ្ឈឹម Hue ។

តំបន់នានាទូទាំងប្រទេសផ្តល់ជំនួយដល់ខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ - ảnh 2ថ្នាក់ដឹកនាំទីក្រុង Da Nang បានជូនដំណើរក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាដែលធ្វើដំណើរទៅជួយខេត្ត Bac Giang ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ danang.gov.vn)

នាថ្ងៃទី ៣០ ឧសភា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ក៏បានរៀបចំពិធីជូនដំណើរក្រុមគ្រូពេទ្យ ដែលធ្វើដំណើរទៅជួយខេត្ត Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ វេជ្ជបណ្ឌិត Nguyen Tan Hung ប្រធានក្រុមគ្រូពេទ្យបានសំណេះសំណាលថា៖ “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានដឹកនាំក្រុមទៅជួយឧបត្ថម្ភខេត្ត Bac Giang ហើយយើងទាំងអស់គ្នាតែងតែរៀបចំខ្លួនរួចជាស្រេច។  ដោយទឹកចិត្តស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមកនាគ្រាលំបាករបស់ទីក្រុង Da Nang យើងសង្ឃឹមថា អាចជួយខេត្ត Bac Giang ជៀសផុតពីជំងឺរាតត្បាតបានឆាប់។ ហើយយើងខ្ញុំក៏សង្ឃឹមថា យើងអាចបំពេញភារកិច្ចដែលបានប្រគល់ជូនក៏ដូចជាឈ្នះជំងឺរាតត្បាតនៅខេត្ត Bac Giang ជាពុំខាន”។

មុននោះ ក្រសួងសុខាភិបាល ក្រសួងនគរបាលនិងក្រសួងការពារប្រទេស  ក៏បានបញ្ជូនកម្មាភិ បាល អ្នកជំនាញ គ្រូពេទ្យនិងគិលានុបដ្ឋាយិការាប់ពាន់នាក់ ទៅកាន់តំបន់ជាចំណុចក្តៅ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាជនក្នុងការទប់ស្កាត់ការឆ្លងរាលដាល។ ប្រាក់រាប់ពាន់លានដុងជាសាច់ប្រាក់ និងសំភារៈសុខាភិបាលត្រូវបានបញ្ជូនទៅខេត្ត Bac Giang ដើម្បីជួយការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ