តំបន់នានានៅវៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយទឹកជំនន់យ៉ាងឆាប់ៗ

(VOVWORLD) - ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងមក បណ្ដាលឲ្យតំបន់ជាច្រើនៅវៀត ណាមទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយកិច្ចការជំនះពុះពារលើផលវិបាក ដោយទឹកជំនន់បង្កឡើងនៅតំបន់ទាំងនោះ កំពុងត្រូវបានអនុវត្តន៍យ៉ាងប្រញាប់ ប្រញាល់។
តំបន់នានានៅវៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយទឹកជំនន់យ៉ាងឆាប់ៗ - ảnh 1 ទឹកជំនន់បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ភាគខាងជើងវៀតណាម


នៅខេត្ត Son La ភាគខាងជើងវៀតណាម មានផ្ទះប្រមាណជាង១ពាន់៥រយ ខ្នងដែលត្រូវរងផលប៉ះពាល់។ ទំហំផ្ទៃដីដាំស្រូវ ដំណាំ ដើមឈើហូបផ្លែ និង ស្រះទឹកចិញ្ចឹមត្រីដែលត្រូវទឹកជំនន់កួចយកទៅបាត់គឺ៩៦០ហិកតា។ សាលារៀន ចំនួន១១និងសំណង់វារីអគ្គីសនីចំនួន៤៥ក៏ត្រូវរងការខូចខាតផងដែរ។ នៅ ខេត្តក្រុងផ្សេងនានាដូចជាខេត្ត Yen Bai និងទីក្រុង Dien Bien ទឹកជំនន់ក៏បង្ក ឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលឡើងដល់ទៅរាប់រយពាន់លានដុងផងដែរ។

        ចំពោះមុខស្ថានភាពនោះ តំបន់ទាំងនោះបានចលនាគ្រប់កម្លាំង ដើម្បី ជំនះពុះពារលើផលវិបាក ជម្លៀសក្រុមគ្រួសារដែលបាត់បង់ផ្ទះសម្បែង ព្រមទាំងដោះ ស្រាយការបាក់ស្រុតដីដែលកើតមានឡើងនៅខ្សែផ្លូវនានា ដើម្បីធានាសុវត្ថិភាព ចរាចរណ៍។ លោក Bui Minh Hai នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត Dien Bien បានឲ្យដឹងថា៖

        “យើងខ្ញុំកំពុងបញ្ជាណែនាំបណ្ដាឃុំស្រុកផ្តោតទៅលើការដោះស្រាយនៅហ្នឹងកន្លែង ចលនាគ្រប់កម្លាំងចូលរួមជួយឧបត្ថម្ភប្រជាជនក្នុងការជំនះពុះពារលើ ផលវិបាក ធានាសុវត្ថិភាពចរាចរណ៍ ការពារសាលារៀនសម្រាប់ប្អូនៗសិស្សា នុសិស្សនាថ្ងៃបើកឆ្នាំសិក្សាថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ