តំបន់នានារឹតបន្ដឹងវិធានការដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាតកូវីដ ១៩

(VOVWORLD) -  មណ្ឌលឧស្សាហកម្ម សហគ្រាសផលិតកម្ម រោងចក្រ និងគ្រឹះស្ថានសេវាកម្ម ... ត្រូវអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍នានា ដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសម្រាប់កម្មករនិងនិយោជិក។

តំបន់នានារឹតបន្ដឹងវិធានការដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាតកូវីដ ១៩ - ảnh 1កម្លាំងសុខាភិបាលខេត្ត Kon Tum វាស់សីតុណ្ហភាពរាងកាយនិងណែនាំប្រជាជនឱ្យប្រកាសវេជ្ជសាស្ត្រ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ៣១ ឧសភា នៅឯកិច្ចប្រជុំ តាមប្រព័ន្ធ អនឡាញ រវាងគណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺ កូវីដ ១៩ ទីក្រុងហាណូយ ជាមួយ នឹងស្រុក ក្រុង ទីប្រជុំជន, អនុប្រធាន គណៈកម្មាធិការប្រជា ជនអចិន្ត្រៃយ៍ និងជាអនុប្រ ធានគណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ទីក្រុងហាណូយ  លោក Chu Xuan Dung បានស្នើឱ្យកងកម្លាំងពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ប្រ មូលផ្តុំអនុវត្តដំណោះស្រាយយ៉ាងម៉ត់ចត់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងក្នុងតំបន់និងឆ្លងទៅសហគមន៍។  

នាថ្ងៃដដែល ក្នុងលិខិតជាផ្លូវការស្នើសុំបន្តអនុវត្តន៍យ៉ាងតឹងរឹងនូវវិធានការជាបន្ទាន់ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ - ១៩ នៅតំបន់នោះ ខេត្ត Kon Tum បានស្នើឱ្យបង្កើនការប្រុងប្រយ័ត្នសម្រាប់ការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឡើងកម្រិតខ្ពស់បំផុត ហើយចាំបាច់ត្រូវពាក់ម៉ាស់នៅពេលចាកចេញពីផ្ទះ នៅតាមទីសាធារណៈ។ មណ្ឌលឧស្សាហកម្ម សហគ្រាសផលិត កម្ម រោងចក្រ និងគ្រឹះស្ថានសេវាកម្ម ... ត្រូវអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍នានា ដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសម្រាប់កម្មករនិងនិយោជិក។

ទន្ទឹមនឹងនេះ ខេត្ត Kien Giang ស្នើរឲ្យចាប់ពីម៉ោងសូន្យ ថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១ កុំអោយប្រមូលផ្តុំមនុស្សលើសពី ២០ នាក់នៅតាមទីសាធារណៈ ខាងក្រៅការិយាល័យ សាលារៀននិងមន្ទីរពេទ្យក្នុងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ