តំបន់នានាលើទូទាំងប្រទេសរៀបចំសកម្មភាពតបស្នងសងគុណជនមានគុណូបការៈចំពោះបដិវត្តន៍

តំបន់នានាលើទូទាំងប្រទេសរៀបចំសកម្មភាពតបស្នងសងគុណជនមានគុណូបការៈចំពោះបដិវត្តន៍ - ảnh 1
តំបន់នានាលើទូទាំងប្រទេសរៀបចំសកម្មភាពតបស្នងសងគុណជន
មានគុណូបការៈចំពោះបដិវត្តន៍

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៩នៃទិវាយុទ្ធជនពិការនិងពលី (ថ្ងៃទី ២៧
កក្កដា) តំបន់នានាលើទូទាំងប្រទេសបានរៀបចំសកម្មភាពតបស្នងសង គុណជា
ច្រើន ដូចជាទៅសាកសួរសុខទុក្ខ ជូនអំណោយដល់វីរៈអ្នកម្តាយនិង យុទ្ធជនពិការ
ក្នុងបំណងសម្តែងការដឹងគុណចំពោះជនមានគុណូបការៈជាមួយ បដិវត្តន៍។

        តាមមន្ទីការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត An Giang ក្នុងឱកាសថ្ងៃទី ២៧
កក្កដាឆ្នាំនេះ ខេត្តបានរៀបចំទៅសាកសួរសុខទុកនិងជូនអំណោយទៅដល់ មុខ
សញ្ញាគោលនយោបាយនិងជនមានគុណូបការៈចំនួន៤.៧០០នាក់ ដែល អំណោយ
មួយចំណែកមានតម្លៃ៣០ម៉ឺនដុង។

        គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ក៏បានចំណាយ២០ពាន់លានដុង
សម្រាប់ទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តជនមានគុណូបការៈនិងសាច់ញាត្ត
ជនមានគុណូបការៈ។ ហើយថ្នាក់ដឹកនាំខេត្ត Binh Phuoc ខេត្ត Hoa Binh ក៏បានរៀប
ចំគណៈប្រតិភូទៅសាកសួរសុខទុក្ខនិងជនអំណោយចំពោះគ្រួសារ គោលនយោ
បាយនៅក្នុងខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ