តំបន់វាលសណ្តរទន្លេ Cuu Long អាចអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នវ័យក្មេង៦០០នាក់ទៅតំបន់ឆ្ងាយដាច់ស្រយាល

 តំបន់វាលសណ្តរទន្លេ Cuu Long អាចអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នវ័យក្មេង៦០០នាក់ទៅតំបន់ឆ្ងាយដាច់ស្រយាល - ảnh 1
តំបន់វាលសណ្តរទន្លេ Cuu Long អាចអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នវ័យក្មេង៦០០នាក់ទៅតំបន់ឆ្ងាយដាច់ស្រយាល

(VOV)_ បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នាថ្ងៃទី៥ឧសភា ប្រធាន
រដ្ឋ​សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងបណ្ដាបេក្ខជនសមាជិកសភា​ 
នីតិកាលទី១៤ មណ្ឌលបោះឆ្នោតទី១ ទីក្រុង Can Tho បានមានជំនួបសន្ទនាជាមួយ
អ្នក​បោះឆ្នោត​ នៅសង្កាត់ Tan Phu, Phu Thu , Le Binh ខ័ណ្ឌ Cai Rang ។ បន្ទាប់ពី
ពេលបាន​ស្ដាប់បេក្ខជនបង្ហាញនូវកម្មវិធីធ្វើសកម្មភាព អ្នកបោះឆ្នោតជាច្រើនបាន
បង្ហាញគោលបំណងថា៖ បន្ទាប់ពីពេលបានជាប់ឆ្នោត បណ្ដាបេក្ខជននេះត្រូវយក
ចិត្តទុកដាក់ជាច្រើនដល់ការងារអប់រំ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ។ តាង
នាមអោយបណ្ដាបេក្ខជន ឆ្លើយសំនួរ​របស់អ្នកបោះឆ្នោតអំពីបញ្ហាផ្សេងៗ ដែលក្នុង
នោះមានបញ្ហាទាក់ទាញអ្នកស្ទាត់ជំនាញទៅធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាលនៅ
តំបន់វាលសណ្តរទន្លេ Cuu Long  ​ប្រធានរដ្ឋសភា  លោកស្រី Nguyen Thi Kim Ngan
បានអោយដឹងថា៖ ការិយាល័យនយោបាយកំពុងបន្ត​អនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នចំនួន៦០០នាក់ ទៅជាធ្វើអនុប្រធានគណៈកម្មាធិការប្រជាជននៅឃុំព្រៃភ្នំ ហើយ
សម្ដែងនូវការជឿជាក់ថា៖​តំបន់ទាំងនេះអាចអនុវត្តកម្មវិធីនេះប្រកប​ដោយ​ប្រសិទ្ធិភាពដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ