តបស្នងសងគុណគឺជាគោលការណ៍ដ៏សំខាន់របស់បក្ស និងរដ្ឋ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា) និងខួបលើកទី ៦០ នៃគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម នោះ នារសៀលថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហាណូយលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលី និងសមាគមន៍ជនរងគ្រោះដោយសារជាតិជាគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។
តបស្នងសងគុណគឺជាគោលការណ៍ដ៏សំខាន់របស់បក្ស និងរដ្ឋ - ảnh 1លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc (រូបថត់៖ VTV)

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលបណ្ដាសមាគមបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកដល់ការអនុវត្តគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ដើម្បីជួយឧបត្ថម្ភ តបស្នងសងគុណដល់យុទ្ធជនពិការ យុទ្ធជនពលី អ្នកមានគុណូបការៈ និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការតបស្នងសងគុណដល់វីវជន ដែលបានពលីជីវិត ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិគឺជាគតិធម៌“ ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀតណាម ហើយជាគោលការណ៍ដ៏សំខាន់របស់បក្ស និងរដ្ឋ។      

តបស្នងសងគុណគឺជាគោលការណ៍ដ៏សំខាន់របស់បក្ស និងរដ្ឋ - ảnh 2លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ថ្លែងមតិ (រូបថត់៖ VTV)

ដោយសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់សមាគមក្នុងការជួយឧបត្ថម្ភក្រុមគ្រួសារយុទ្ធជនពលីនិងសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ វៀតណាមនោះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាបន្តជួយឧបត្ថម្ភគាំទ្រដល់សមាគម ដើម្បីរៀបចំសកម្មភាពតបស្នងសងគុណផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ