តភ្ជាប់ខឿនសេដ្ឋកិច្ចរបស់វៀតណាម-ឡាវ-កម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍន៍


តភ្ជាប់ខឿនសេដ្ឋកិច្ចរបស់វៀតណាម-ឡាវ-កម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍន៍ - ảnh 1
តភ្ជាប់ខឿនសេដ្ឋកិច្ចរបស់វៀតណាម-ឡាវ-កម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍន៍ (Image: VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅវៀតណាមរបស់ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ នារសៀលថ្ងៃទី ៧ តុលា សមាជិកកា
រិយាល័យ នយោបាយបក្សប្រជាជនបដិវត្តន៍ឡាវនិងជាឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលឡាវ លោក Bunpon Buttanavong បានជួបធ្វើការជាមួយថ្នាក់
ដឹកនាំរបស់ធានាគារភាគហ៊ុនពាណិជ្ជកម្មវិនិយោគនិងអភិវឌ្ឍន៍វៀតណាម
(BIDV) និងសមាគមបណ្ដាវិនិយោកិនវៀតណាមនៅឡាវ (ALVIL)។ ក្នុងជំនួប
ធ្វើការ​នេះ តាងនាមសមាគមអង្គភាពអាជីវកម្មវៀតណាមវិនិយោគចូលក្នុង
ប្រទេសឡាវ ប្រធានក្រុមប្រឹក្សាភិបាល BIDV និងជាប្រធាន ALVIL លោក
Tran Bac Ha បានឲ្យដឹងថា៖ សកម្មភាពពាណិជ្ជកម្មនិងវិនិយោគវៀតណាម-
ឡាវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យនាពេលកន្លងមក។

ជាពិសេសគឺតំលៃប្រាក់ពាណិជ្ជកម្មទ្វាភាគីក្នុងរយៈពេល ៩ ខែដើមឆ្នាំ
២០១៤ ទទួល បាន ៨៨៥ លានដុល្លាអាមេរិកកើន ៤៨% បើប្រៀបនឹងរយៈ
ពេលដូចគ្នាក្នុងឆ្នាំ ២០១៣។ ការអនុវត្តកម្មវិធីចងសម្ព័ន្ធរវាងវៀតណាម-ឡាវ
និងរវាងបណ្ដាប្រទេសតាមរបៀងសេដ្ឋកិច្ចខាងកើត-លិចបានជំរុញកិច្ចសហ
ប្រតិបត្តិការទេសចរណ៍វវៀតណាម-ឡាវអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។
ប៉ុន្តែ លោក Tran Bac Ha ក៏បានចាត់ទុកដែរថា៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន
កំពុងបង្កើតឡើង ដោយហេតុនេះ អង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ត្រូវត្រៀមរៀបចំដ៏ល្អដើម្បីឆ្លៀតយកឱកាសដែល សហគមន៍សេដ្ឋកិច្ចអាស៊ាន
នាំមកនូវ។ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានចំនួន ១០ វៀតណាមឡាវ
និងកម្ពុជាគឺជាបណ្ដាប្រទេសដែលមានចំពុចចាប់ផ្តើមទាបជាងបើ ប្រៀបនឹង
ប្រទេសផ្សេងៗ។ ដោយហេតុនេះ ការកសាងគំរោងផែនការស្តីអំពីការចង់ សម្ព័ន្ធខឿនសេដ្ឋកិច្ចចំនួន ៣ សំដៅពង្រីកប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ
គឺមាន ការចាំបាច់ណាស់។

“យើងខ្ញុំមានការផ្តើមគំនិតអំពីការចងសម្ព័ន្ធខឿនសេដ្ឋកិច្ចចំនួន ៣ លើឧបទ្វីប ឥណ្ឌូចិនដើម្បីជួយឧបត្ថម្ភរួមគ្នាអភិវឌ្ឍន៍។ ក្រៅពីនោះ កិច្ចព្រមព្រៀងទ្វេភាគីអំពី
ពាណីច្ជកម្ម វិនិយោគ រវាងប្រទេសទាំង ២ បានចាសគំរិលទៅហើយ ដោយហេតុ
នេះ យើងត្រូវពិនិត្យមើលឡើងវិញឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង។ ជាពិ
សេសក្នុងពេលដែលវៀតណាមបានក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ានបានក្លាយទៅជាបរិយាកាសសេដ្ឋកិច្ចរួម។”

រីឯកខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Bunpon Buttanavong បានវាយតំលៃខ្ពស់ ចំពោះការរួមវិភាគទនរបស់សមាគមបណ្ដាវិនិយោគិនវៀតណាមនៅឡាវក្នុងរយៈ
ពេល ១៥ ឆ្នាំ កន្លងមក ព្រមទាំង ទទួលស្គាល់ការផ្តើមគំនិតនិងមតិរបស់សមាគម ហើយលោកបានឲ្យដឹងថា៖ ប្រទេសឡាវនឹងបន្តបង្កលក្ខណៈងាយស្រួលសំរាប់
អង្គភាពអាជីវកម្មវៀតណាមអនុវត្តគំរោងការណ៍វិនិយោគនានានៅឡាវនាពេលខាង
មុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ