“តភ្ជាប់បេះដូងរាប់លាន” - បង្ហាញផ្លាតហ្វមឌីជីថលតភ្ជាប់បញ្ញា

(VOVWORLD) - ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៨ គម្រោងការណ៍ “អភិវឌ្ឍ ប្រព័ន្ធបញ្ញាឌីជីថលវៀតណាម” មានគោលដៅកសាងមូលដ្ឋានគ្រឹះទិន្នន័យ ហើយផ្សព្វផ្សាយចំណេះដឹងក្នុងវិស័យសេដ្ឋកិច្ចសង្គម វិទ្យាសាស្ត្របច្ចេក វិទ្យានានា ជួយសម្រួលដល់សហគមន៍ក្នុងការចូលរួមចំណែក ចែករំលែក និងធ្វើអាជីវកម្ម បង្កើតឡើងកម្មវិធីឌីជីថលនានាដើម្បីបម្រើផលិតកម្ម អាជីវ កម្មនិងជីវភាព។
“តភ្ជាប់បេះដូងរាប់លាន” - បង្ហាញផ្លាតហ្វមឌីជីថលតភ្ជាប់បញ្ញា - ảnh 1ពិធីបើកឲ្យដំណើរការផែនទីរួមរស់ប្រកបដោយសុវត្ថិភាពជាមួយ Covid-19។ (រូបថត៖ Vietnam+)

នៅក្នុងក្របខ័ណ្ឌគម្រោងការណ៍រដ្ឋាភិបាលស្ដីពីការ “អភិវឌ្ឍប្រព័ន្ធ បញ្ញាឌីជីថលវៀតណាម” នាថ្ងៃទី១ តុលា នៅទីក្រុងហាណូយ ក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានសហការជាមួយអង្គភាពពាក់ព័ន្ធនានារៀបចំកម្មវិធី “តភ្ជាប់បេះដូងរាប់លាន” ដែលជាយុទ្ធនាការសប្បុរសធម៌ ស្ម័គ្រចិត្តនៅលើផ្លាតហ្វមឌីជីថល iNhandao ហើយបង្ហាញផ្លាតហ្វមឌីជី ថលផ្សេងៗទៀតលើវិស័យអប់រំ សុខាភិបាលនិងវប្បធម៌។

ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៨ គម្រោងការណ៍ “អភិវឌ្ឍ ប្រព័ន្ធបញ្ញាឌីជីថលវៀតណាម” មានគោលដៅកសាងមូលដ្ឋានគ្រឹះទិន្នន័យ ហើយផ្សព្វផ្សាយចំណេះដឹងក្នុងវិស័យសេដ្ឋកិច្ចសង្គម វិទ្យាសាស្ត្របច្ចេក វិទ្យានានា ជួយសម្រួលដល់សហគមន៍ក្នុងការចូលរួមចំណែក ចែករំលែក និងធ្វើអាជីវកម្ម បង្កើតឡើងកម្មវិធីឌីជីថលនានាដើម្បីបម្រើផលិតកម្ម អាជីវកម្មនិងជីវភាព។

ក្នុងឆ្នាំ២០១៩ ផ្លាតហ្វមឌីជីថលដើមដំបូងគឺ ផ្លាតហ្វមមនុស្សធម៌ឌីជី ថល (iNhandao) និងផែនទី ឌីជីថល Vmap ត្រូវបានបើកឲ្យដំណើរការ ហើយត្រូវបានសហគមន៍ទទួលយកនិងអនុវត្តជាក់ស្ដែងក្នុងជីវភាព។ ផ្លាតហ្វមឌីជីថលផ្សេងៗទៀតដូចជា៖ អាស័យដ្ឋានឌីជីថលវៀតណាម ផែនទីរួមរស់ប្រកប ដោយសុវត្ថិភាពជាមួយ Covid-19 ផ្លាតហ្វមអប់រំឌីជីថល ក៏បាន ត្រូវបង្ហាញដល់សាធារណៈជនជាលើកដំបូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ