តភ្ជាប់ប្រព័ន្ធចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយសកលលោក ច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយពិភពលោក។ ជាមួយនឹងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ជាមួយនឹងកិច្ចសហប្រតិបត្តិការ នេះ វៀតណាមបានមានឈ្មោះនៅលើផែនទីចាប់ផ្តើមអាជីវកម្មពិភពលោកជា ផ្លូវការ។ 
តភ្ជាប់ប្រព័ន្ធចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយសកលលោក ច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយពិភពលោក។ ជាមួយនឹងកិច្ចសហប្រតិបត្តិការ  - ảnh 1ពិធីចុះហត្ថលេខារវាងតំណាងក្រុមហ៊ុន NATEC និងតំណាងក្រុមហ៊ុន Pegasus Tech Venture  (ប្រភព៖ DCTK) 

នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនិង សហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចំណុះ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម ទើបបានចុះហត្ថលេខាលើអនុ ស្សារណៈសហប្រតិបត្តិការជាមួយក្រុមហ៊ុន Pegasus Tech Venture (អង្គភាព រៀបចំព្រឹត្តិការណ៍ Startup World Cup) និង Ai20X (មជ្ឈមណ្ឌលបណ្តុះពន្លក ចាប់ផ្តើមអាជីវកម្មនៅ Silicon Valley) ដើម្បីតភ្ជាប់ ប្រព័ន្ធចាប់ផ្តើមអាជីវកម្ម ច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយពិភពលោក។ ជាមួយនឹងកិច្ចសហប្រតិបត្តិការ នេះ វៀតណាមបានមានឈ្មោះនៅលើផែនទីចាប់ផ្តើមអាជីវកម្មពិភពលោកជា ផ្លូវការ។ សកម្មភាពនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃទិវាសហគ្រិនភាពវៀតណាម (Techfest Vietnam) នៅសហរដ្ឋអាមេ រិក នាថ្ងៃទី ១៣ ខែកញ្ញា ដោយមានការ ចូលរួមពីបញ្ញវន្ត សហគ្រិនវៀតណាមប្រ មាណ ២០០ នាក់ ជាមួយវិនិយោគិន និងអ្នកជំនាញនៅ Silicon Valley ផងដែរ។

ថ្លែងនៅក្នុងពិធី លោក Md Anis Uzzaman ប្រធានក្រុមហ៊ុន Startup World Cup និងវិនិយោគិននានារបស់ Pegasus Tech Ventures បានសម្តែងនូវគោល បំណងចង់មកវៀតណាមនិងចូលរួមក្នុងកម្មវិធីនិងការប្រកួតប្រជែងប្រកបដោយគុណភាព ជាពិសេស Techfest Vietnam តែម្តង។ Techfest Vietnam គឺជាទិវា ចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងក្របខ័ណ្ឌនៃគម្រោង “គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ច្នៃប្រឌិតជាតិថ្មីដល់ឆ្នាំ ២០២៥”។ Techfest Vietnam បាននិងកំពុងបង្កើតកេរ្ដិ៍ឈ្មោះល្បីល្បាញ់ នៅក្នុងស្រុក និង ពិភពលោកដែលទាក់ ទាញអ្នកចូលរួមជាង ៥.០០០ នាក់ ជារៀងរាល់ឆ្នាំ រួមទាំង មានការចូលរួមរបស់អ្នកវិនិយោគនិងអ្នកជំនាញរាប់រយនាក់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ