តាមដានយ៉ាងដិតដល់ការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញ ហើយប្រទេសជាតិកំពុងត្រៀមរៀបចំបុណ្យតេតប្រពៃណី និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន នោះក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាចាំបាច់ត្រូវតាមដានការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩។
តាមដានយ៉ាងដិតដល់ការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ៧ មករា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឹរាតត្បាតកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិទទួលបន្ទុកការអនុវត្តបណ្ដាវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតក្នុងដំណាក់កាលនា បច្ចុប្បន្ននេះ។ នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិ ការដឹកនាំបានចាត់ទុកថា៖ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញ ហើយប្រទេសជាតិកំពុងត្រៀមរៀបចំបុណ្យតេតប្រពៃណី និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន នោះក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាចាំបាច់ត្រូវតាមដានការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “ចំពោះជើងហោះហើរមកពីបរទេសនោះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំឲ្យធានាសុវត្ថិ ភាពជូនអ្នកធ្វើដំណើរទាំងអស់។ ដូច្នេះហើយ ស្ថាប័នមានសមត្ថកិច្ចត្រូវពិនិត្យឡើងវិញនូវសមត្ថភាពទទួលមនុស្សនៅតាមមណ្ឌលធ្វើចត្តាឡីស័ក ជាពិសេសក្នុងឱកាសបុណ្យតេតនាពេលខាងមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ