ត្រីកោណអភិវឌ្ឍន៍បញ្ជាក់នូវយន្តការសហប្រតិបត្តិការមានប្រសិទ្ធិភាពរវាងប្រទេសទាំងបីកម្ពុជា-ឡាវនិងវៀតណាម

ត្រីកោណអភិវឌ្ឍន៍បញ្ជាក់នូវយន្តការសហប្រតិបត្តិការមានប្រសិទ្ធិភាពរវាងប្រទេសទាំងបីកម្ពុជា-ឡាវនិងវៀតណាម - ảnh 1
គណៈប្រតិភូវៀតណាម

(VOVworld)-សន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
លើក ទី៩ (CLV៩)នឹងប្រារព្ធចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤វិច្ឆិកានៅខេត្តសៀមរាប
ប្រទេសកម្ពុជា។ ធ្វើការឆ្លើយសម្ភាសន៍សារព័ត៌មានស្តីពីព្រឹត្តិការណ៍នេះ អនុរដ្ឋ
មន្ត្រីការ បរទេសវៀតណាម លោក Vu Hong Nam បានចាត់ទុកថា៖ សមិទ្ធិធំបំផុត
គឺត្រីកោណ អភិវឌ្ឍន៍បានអះអាងថា ជាយន្តការសហប្រតិបត្តិការប្រកបដោយ
ប្រសិទ្ធភាពរវាង ប្រទេសជិតខាងមិត្តភាពកម្ពុជា-ឡាវនិងវៀតណាម។​លោក Vu
Hong Nam បាន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ CLV បង្កើតឡើងការតភ្ជាប់លើ
គ្រប់ជ្រុងជ្រោយ ឈានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍
 ហើយប្រការចុង ក្រោយគឺឆ្ពោះទៅគោលដៅលើកកំពស់ជីវភាពរបស់ប្រជាជនរស់
នៅតំបន់ត្រីកោណ អភិវឌ្ឍន៍។

        អនុរដ្ឋមន្ត្រីលោក Vu Hong Nam បានចែករំលែកថា ជាខឿនសេដ្ឋកិច្ចលេចធ្លោ
 ក្នុងតំបន់ ដូច្នេះវៀតណាមបានបង្ហាញនូវតួនាទីម្ចាស់ការនិងគោរពដៃគូនានា។ ជា
 ពិសេស ដោយការចូលរួមរបស់វៀតណាមក្នុងការរៀបចំគោលនយោបាយនោះ បាន
ធ្វើឲ្យ CLV ក្លាយទៅជាវេទិកាមួយសកម្មនិងមានការច្នៃប្រឌិត។​វៀតណាមកំពុងរួម
ជាមួយឡាវ-កម្ពុជារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់
ត្រីកោណដំណាក់កាល២០១០-២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ