ត្រឹមតែទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងលក្ខខ័ណ្ឌធានារាល់វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាតកូវីដ ​១៩ តែប៉ុណ្ណោះ

(VOVWORLD) - ក្រសួងវប្បធម៌កីឡា និងទេសចរណ៍បានស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត - ក្រុងចំណុះមជ្ឈឹម ដើម្បីសម្របសម្រួលនិងដឹកនាំស្ថាប័ននានានៅមូលដ្ឋាន។
ត្រឹមតែទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងលក្ខខ័ណ្ឌធានារាល់វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាតកូវីដ ​១៩ តែប៉ុណ្ណោះ - ảnh 1នាវាដឹកភ្ញៀវទៅទស្សនាទេសភាព (រូបថតឯកសារ៖ VNA)

ត្រឹមតែទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងលក្ខខ័ណ្ឌធានារាល់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ តែប៉ុណ្ណោះ គឺជាខ្លឹមសារមួយនៅក្នុងឯកសារ ដែលត្រូវបានអនុរដ្ឋមន្រ្តីក្រសួងវប្បធម៍កីឡានិងទេសចរណ៍ លោកស្រី Trinh Thi Thuy ចុះហត្ថលេខា ផ្ញើជូនខេត្ត ក្រុងចំណុះមជ្ឈឹម សំដៅបង្កើនវិធានការសុវត្ថិភាពសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩  និងអនុវត្តរបៀបរស់នៅអរិយធម៌លើវិស័យវប្បធម៌កីឡានិងទេសចរណ៍។ ក្រសួងវប្បធម៌កីឡា និងទេសចរណ៍បានស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត - ក្រុងចំណុះមជ្ឈឹម ដើម្បីសម្របសម្រួលនិងដឹកនាំស្ថាប័ននានានៅមូលដ្ឋាន សំដៅអនុវត្តខ្លឹមសារមួយចំនួនដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ លើវិស័យ វប្បធម៌កីឡានិងទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ