ត្រៀមរៀបចំកសាងសំណុំរឿងជនល្បីឈ្មោះលោក Chu Van An ដាក់ជូន UNESCO

(VOVWORLD) - ទីក្រុងហាណូយ បានសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធនានាត្រៀម រៀបចំសំណុំរឿងជនល្បីឈ្មោះលោក Chu Van An ដើម្បីដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អ.ស.ប (UNESCO) ក្នុងឆ្នាំ២០១៩។ 


ត្រៀមរៀបចំកសាងសំណុំរឿងជនល្បីឈ្មោះលោក Chu Van An ដាក់ជូន UNESCO - ảnh 1មជ្ឈមណ្ឌលធ្វើសកម្មភាពវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam

  ទីក្រុងហាណូយ ក៏ស្នើឲ្យអង្គការ UNESCO រំលឹកខួបលើកទី៦៥០ទិវាលាចាកលោករបស់លោក Chu Van An (នាឆ្នាំ២០២០) ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនល្បីឈ្មោះមួយរូប ក្នុងវិស័យអប់រំរបស់វៀតណាម។

        លោក Chu Van An (១២៩២-១៣៧០) មានឈ្មោះដើមថា Linh Triet។ លោកបានកើតនៅភូមិ Quang Liet ឃុំ Thanh Liet ស្រុក Thanh Tri ទីក្រុង ហាណូយ។ ជាជនមួយរូបដែលមានចំណេះដឹងដ៏ទូលំទូលាយ លោក Chu Van An ធ្លាប់ធ្វើជាមហាវិទ្យាធិការរងសាលា Quoc Tu Giam ដែលបង្រៀនដោយផ្ទាល់សំរាប់ ព្រះអង្គម្ចាស់។ ក្រោយពីលាចាកលោក លោក Chu Van An ត្រូវបានគោរព បូជាក្នុង Van Mieu Quoc Tu Giam ដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ