តុលាការទួរគីច្រានចោល បណ្តឹងសាទុក្ខស្នើឲ្យដោះលែងគ្រូគង្វាលអាមេរិក

(VOVWORLD) -ប្រធានាធិបតីអាមេរិកលោក Donald Trump បានបន្តរិះគន់ទួរគី ដោយចាត់ទុកថា សម្ព័ន្ធមិត្តនេះ ដែលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) មិនមែនជាមិត្តរបស់អាមេរិក។
តុលាការទួរគីច្រានចោល បណ្តឹងសាទុក្ខស្នើឲ្យដោះលែងគ្រូគង្វាលអាមេរិក - ảnh 1គ្រូគង្វាលអាមេរិក Andrew Brunson ។ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

តុលាការទួរគីបានច្រានចោលសារជាថ្មីនូវបណ្តឹងសាទុក្ខស្នើឲ្យដោះលែងឲ្យមានសេរីភាពគ្រូគង្វាលអាមេរិក លោក Andrew Brunson ដែលកំពុងជាប់បង្ខាំងទុកនៅក្នុងផ្ទះ។ មេធាវីការពារក្ដីរបស់លោក Andrew Brunson បានបញ្ចាក់ថា តុលាការបានចេញសាសក្រមសារជាថ្មីអំពីការបង្ខាំងទុកគ្រូគង្វាលរូបនេះនៅផ្ទះ។ ទោះបីជាយ៉ាងណាក៏ដោយមេធាវីក៏រូបនេះបានឲ្យដឹងថា លោកគ្រោងនឹងដាក់ពាក្យបណ្ដឹងសាទុក្ខក្រោយរយៈពេល ១៥ ថ្ងៃទៀត។

ក្រោយពីតុលាការចេញសាលក្រមនោះ នាថ្ងៃទី ១៧ សីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបន្តរិះគន់ទួរគី ដោយចាត់ទុកថា សម្ព័ន្ធមិត្តនេះ ដែលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) មិនមែនជាមិត្តរបស់អាមេរិក ខណៈដែលចាប់ឃុំខ្លួនគ្រូគង្វាលអាមេរិកមួយរូប ដោយបទចារកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ