តុលាការឧទ្ធរណ៍កម្ពុជាតម្កល់សាលក្រមចំពោះមេដឹកនាំគណៈបក្សប្រឆាំង

តុលាការឧទ្ធរណ៍កម្ពុជាតម្កល់សាលក្រមចំពោះមេដឹកនាំគណៈបក្សប្រឆាំង - ảnh 1
ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជាលោក សម រង្ស៊ី (រូបថត៖AFP/TTXVN)

(VOVworld) - តុលាការឧទ្ធរណ៍កម្ពុជានាថ្ងៃទី៩ កុម្ភៈ បានសំរេចតម្កល់សាល
ក្រមរបស់តុលាការសាលាដំបូងភ្នំពេញអំពីករណីរបស់លោក សម រង្ស៊ី ប្រធាន
គណៈបក្សសង្គ្រោះជាតិ (CNRP) ទាក់ទិនដល់ការចោទប្រកាន់នាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន បានទិញចំនួនចូលចិត្ត (Like) នៅលើគេហទំព័រ
Facebook។
មុននោះ​នាថ្ងៃទី១០ មិនា ឆ្នាំ២០១៦ លោក សោម សឿន រដ្ឋមន្រ្តីទទួលបន្ទុក
រូបភាពរបស់សម្ដេច ហ៊ុន សែន បានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ដែលបានសរ
សេរនៅលើគេហទំព័រ facebook របស់ខ្លួននាថ្ងៃទី៩ មិនា ឆ្នាំ២០១៦ ដោយចោទ
ប្រកាន់សម្ដេច ហ៊ុន សែន បានទិញចំនួនចូលចិត្តនៅលើ facebook ដើម្បីលើក
កំពស់កិត្យានុភាពនៅលើគេហទំព័រសង្គមនេះ។
នាថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ តុលាការសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទា
ទោស លោក សម រង្ស៊ីដោយពិន័យប្រាក់ចំនួន១០លានរៀល ហើយបង់សងជំងឺ
ចិត្ត ចំនួន១៥លានរៀលសំរាប់លោក សោម សឿន។
លោក សម រង្ស៊ី នាបច្ចុប្បន្នកំពុងនិរទេសខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥
មក សំដៅជៀសវាងសាលក្រមដាក់ពន្ធនាគារក្នុងរយៈពេល២ឆ្នាំដោយសារបទ
បរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តីលោក ហោ ណាំហុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ