តំលៃទ្រព្យសម្បត្តិរបស់អង្គការឥណទាននានាកើន១២,២%

តំលៃទ្រព្យសម្បត្តិរបស់អង្គការឥណទាននានាកើន១២,២% - ảnh 1

(VOVworld) - តាមតូរលេខស្ថិតិ ដែលទើបនឹងបានធនាគារជាតិវៀតណាមប្រកាស
ថា គិតមកដល់ចុងឆ្នាំ២០១៤ តំលៃទ្រព្យសម្បតិ្តសរុបរបស់ប្រព័ន្ធអង្គការឥណទាន
ទាំងមូល ទទួលបានជិត៦៥១៥លានលានដុង កើន១២,២%បើប្រៀបនឹងចុងឆ្នាំ
២០១៣។ក្នុង នោះ ប្លុកធនាគារពាណិជ្ជកម្មជាតិនាំមុខអំពីទ្រព្យសម្បត្តិសរុប
ជាមួយជាង២៨៧៦ លានលានដុង កើន ១៤,៨%បើប្រៀបនឹងចុងឆ្នាំ២០១៣។
លទ្ធផលដ៏សកម្មទាំង នោះ គឺដោយឥទ្ធិពលនៃការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធ
អង្គការឥណទានឡើងវិញ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។ក្នុងឆ្នាំ២០១៥ ធនាគារ
ជាតិនឹងបន្តរៀបចំរចនាសម្ព័ន្ធ បណ្ដាធានាគារឡើងវិញលើគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ