តាលីបង់វាយតម្លៃពីជំពូកថ្មីក្នុងទំនាក់ទំនងជាមួយអាមេរិក

(VOVWORLD) - បង្ហោះសារលើគណនី Twitter ជាផ្លូវការជាភាសាអារ៉ាប់ តាលីបង់ បានគូសបញ្ជាក់នូវដំណាក់កាលចរចាថ្មីមួយរវាងអាហ្គានីស្ថាននិងអាមេរិក នឹងចាប់ ផ្ដើមនាសប្ដាហ៍ខាងមុខនៅកាតា។

តាលីបង់វាយតម្លៃពីជំពូកថ្មីក្នុងទំនាក់ទំនងជាមួយអាមេរិក - ảnh 1បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកការផ្សះផ្សារអាហ្គានីស្ថានឡើងវិញលោក Zalmay Khalilzad (ខាងឆ្វេង) និងសហស្ថាបនិកចលនាតាលីបង់ លោក Mullah Abdul Ghani Baradar នៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងដូហា កាលពីខែកុម្ភៈឆ្នាំ២០២០។ (រូបថត៖ AFP/TTXVN)
នៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមតាលីបង់នៅអាហ្គានីស្ថាន បានវាយតម្លៃ ថា ជំនួបចរចាជាមួយអាមេរិកនៅរដ្ឋធានីដូហារបស់កាតា នៅសប្ដាហ៍ខាងមុខនេះ នឹងបើកជំពូកថ្មីមួយក្នុងទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរ។ នេះជាវង់ចរចា ទី២រវាងមន្ត្រីអាមេរិកនិងតាលីបង់ ចាប់តាំងពីក្រុមនេះឡើងកាន់អំណាចនៅ អាហ្គានីស្ថានឡើងវិញ។
បង្ហោះសារលើគណនី Twitter ជាផ្លូវការជាភាសាអារ៉ាប់ តាលីបង់ បានគូសបញ្ជាក់នូវដំណាក់កាលចរចាថ្មីមួយរវាងអាហ្គានីស្ថាននិងអាមេរិក នឹងចាប់ ផ្ដើមនាសប្ដាហ៍ខាងមុខនៅកាតា។ ក្នុងដំណាក់កាលនេះ ជំនួបពិភាក្សានឹងឆ្ពោះទៅរក គោលដៅបើកជំពូកថ្មីក្នុងទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរ ដោះស្រាយបញ្ហា សេដ្ឋកិច្ច និងការអនុវត្តមាត្រានានានៅក្នុងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះ ហត្ថលេខានៅទីក្រុងដូហាកាលពីមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ