តំលៃប្រេងឆៅពិភពលោកបន្តធ្លាក់ចុះ

(VOVworld) - តំលៃប្រេងឆៅរបស់អាមេរិកនាថ្ងៃទី៩ កញ្ញា បានធ្លាក់ចុះក្រោមកំរិត
៤៥ដុល្លាអាមេរិកលើ១ធុង ក្រោយពីស្ថាប័នគ្រប់គ្រងព័ត៌មានថាមពល (EIA) ទម្លាក់
កំរិតព្យាករណ៍តំលៃប្រេងឆៅក្នុងឆ្នាំ២០១៥និងឆ្នាំ២០១៦។តាមតួរ លេខនៃមណ្ឌល
ផ្លាស់ប្ដូរទំនិញញូវយ៉ក នាថ្ងៃទី៩ កញ្ញា តំលៃប្រេងឆៅ WTI របស់អាមេរិកបានធ្លាក់
៣,៩% ចុះ៤៤,១៥ដុល្លាអាមេរិកក្នុង១ធុង។នេះជាតំលៃ ទាបបំផុតនៃប្រេងឆៅអាមេ
រិកក្នុងរយៈពេល២សប្ដាហ៍កន្លងទៅ។នៅទីផ្សារ ឡុងដ៍របស់អង់គ្លេស តំលៃប្រេង
ឆៅ ក៏បានធ្លាក់៣,៩% ចុះត្រឹម៤៧,៥៨ដុល្លា អាមេរិកក្នុង១ធុង ទាបបំផុតតាំងពីថ្ងៃ
២៧ សីហាមក។គិតតាំងពីដើមឆ្នាំ២០១៥ មកតំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិង
ពិភពលោកបានធ្លាក់ចុះរហូតដល់១៧%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ