ថ្ងៃទី២៧ខែមករានេះ ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមជួប U23 Uzbekistan

(VOVWORLD) -វគ្គផ្ដាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ជម្រើសរើសជាតិ U23 វៀតណាមនិង U23 Uzbekistan ក្នុងពានរង្វាន់ U23 អាស៊ីបានប្រព្រឹត្តទៅនៅវេលាម៉ោង១៥ ល្ងាចថ្ងៃទី ២៧ខែមករា នៅ ពហុកីឡាដ្ឋានចាងចូវ (ខេត្ត ជៀងស៊ូ- ចិន)។ 
ថ្ងៃទី២៧ខែមករានេះ ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមជួប U23 Uzbekistan - ảnh 1 កីឡាករក្រុមបាល់ទាត់ជម្រើសរើសជាតិវៀតណាម (រូបថតៈ VOV)

នេះជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រនៃវិស័យបាល់ទាត់វៀតណាម ព្រោះថា នៅពានរង្វាន់ថ្នាក់ទ្វីបនេះ កីឡាករបាល់ទាត់វៀតណាម បានប្រកួតប្រកបដោយជោគជ័យ ឈ្នះគូរប្រកួតខ្លាំងជាច្រើន ហើយជាលើកដំបូង បានឈានចូលវគ្គផ្តាច់ព្រ័ត្រ។ ស្នាដៃទាំងនេះបានបំផុសឡើងនូវសេចក្តីស្នេហារជាតិនិងមោទនភាព ជាតិក្នុងជនវៀតណាមគ្រប់រូបលើគ្រប់ទិសទីទូទាំងពិភពលោក។

        មុននឹងប្រព្រឹត្តទៅវគ្គប្រកួតដ៏សែនសំខាន់នេះ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសំបុត្រលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសរើសជាតិ U23 វៀតណាមផងដែរ។ សារលិខិតនេះបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋវៀតណាមជាង ៩០ លាននាក់នៅតែឈរនៅខាងក្រោយ លើកទឹកចិត្តនិងតាមដានជាប់នូវស្នាមជើងរបស់កីឡាករ U23 ទាំងអស់។ ក្រោមទង់ជាតិក្រហមផ្កាយមាសនោះ ក្រុមបាល់ទាត់ជម្រើសរើសជាតិ U23 វៀតណាម គប្បីនឹងនរចិត្ត ប្រកួតឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីមាតុប្រទេសផងដែរ។

វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ីរវាងវៀតណាមនិង Uzbekistan បានប្រព្រឹត្តទៅនារសៀលថ្ងៃ ទី២៧ខែមករាឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានចាងចូវ (ខេត្ត ជៀងស៊ូ- ចិន) បញ្ចប់ ដោយ ទទួលបានពន្ទុះ២លើ១ ក្រោយរយៈពេល១២០នាទីប្រកួត។ ការប្រកួតនេះបានប្រ ព្រឹត្តទៅក្នុងអាកាសធាតុព្រិលធ្លាក់ខ្លាំង ដែលជះឥទ្ធិពលទៅលើលទ្ធភាពប្រកួតរបស់កីឡាករ ទាំងអស់ផងដែរ។

        ការទទួលបានមេដាយប្រាក់របស់ U23 អាស៊ីនោះ ជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្ររបស់ បាល់ទាត់វៀតណាម។ ថ្ងៃទី២៨ខែមករា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និង វិលត្រឡប់មកមាតុប្រទេសវិញ។ ម៉ោង១៨ក្នុងថ្ងៃដដែល ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍នឹងធ្វើជាអធីបតីពិធីទទួលនិងអបអរសាទរក្រុមជម្រើសរើសជាតិវៀត ណាមនៅពហុកីឡាដ្ឋាន My Dinh ។ ក្នុងពិធីអបអរសាទរ អ្នកគាំទ្រនឹងមានឱកាស ជួបប្រាស្រ័យជាមួយកីឡាករនិងគណៈគ្រូបង្វឹកក្រុមជម្រើសរើសជាតិ U23 វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ