ថ្ងៃទី៣ មករា ចាប់ផ្តើមស្ទង់មតិប្រជាជនអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)

(VOVWORLD) - នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើកទី១៨ (ថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២២) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការស្ទង់មតិ ប្រជាជនលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវតែដំណើរការយ៉ាង ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព។

ថ្ងៃទី៣ មករា ចាប់ផ្តើមស្ទង់មតិប្រជាជនអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ (រូបថត៖ VOV)
ចាប់ពីថ្ងៃទី ៣ ខែមករា ដល់ថ្ងៃទី ១៥ ខែមីនា សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវបានយកមកធ្វើស្ទង់មតិយ៉ាងទូលំទូលាយពីសំណាក់ ប្រជាជន ក្នុងគោលដៅពង្រីកសិទ្ធិជាម្ចាស់ ប្រាជ្ញា និងការរួមចំណែករបស់ប្រជាជន ក្នុងការចូលរួមកសាងគម្រោងច្បាប់ ក្នុងនោះមានច្បាប់ភូមិបាល (វិសោធនកម្ម); បង្កើតភាពឯកឆន្ទក្នុងប្រជាជន បង្ហាញឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការធ្វើវិសោធនកម្មច្បាប់ភូមិបាល។
នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើកទី១៨ (ថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២២) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការស្ទង់មតិ ប្រជាជនលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវតែដំណើរការយ៉ាង ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ