ថ្ងៃអាទិត្យក្រហម៖ "ការបរិច្ចាគឈាមជួយសង្គ្រោះអាយុវជិវិតមនុស្សរបស់មិត្ត និងខ្ញុំ"

(VOVWORLD) -កម្មវិធី ថ្ងៃអាទិត្យក្រហម៖"ការបរិច្ចាគឈាមជួយសង្គ្រោះអាយុវជិវិតមនុស្សរបស់មិត្ត និងខ្ញុំ" បានប្រព្រឹត្តិទៅនាព្រឹថ្ងៃទី ៦ ខែមករានៅមហវិទ្យាល័យពហុបច្ចេកទេស នៅទីក្រុងហណូយ។  
ថ្ងៃអាទិត្យក្រហម៖  កម្មវិធីថ្ងៃអាទិត្យក្រហម

កម្មវិធីនេះទាក់ទាញបានការចូលរួមរបស់និស្សិតមហវិទ្យាល័យពហុបច្ចេកទេសយ៉ាងច្រើនកុះករ។ ប្អូន Do Phuong Thao និស្សិតមួយរូប បានចែករំលែកថា៖

"ការងារល្អគួរតែធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីជួយសហគមន៍។ នេះគឺជាលើកទីពីរហើយ ដែលប្អូនបានចូលរួមកម្មវិធីបរិច្ចាគឈាម។ ប្អូនអំពាវនាវឲ្យមនុស្សគ្រប់រូបឲ្យធ្វើកាយវិការដ៏ថ្លៃថ្លានេះ។

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្នន់ថា៖

"ការបរិច្ចាគឈាមជួយសង្រ្គោះមនុស្សគឺជាកាយវិការដ៏ថ្លៃថ្លា ក៏ដូចជារួមចំណែកបន្តប្រពៃណីស្រឡាញ់មនុស្ស គួរឲ្យមោទនភាពរបស់ប្រជាជាតិវៀតណាម។ ខ្ញុំសង្ឈឹមថា ថ្នាកដឹកនាំ អ្នកគ្រប់គ្រង ក្រសួង ស្ថានប័ន សហគ្រាស សាលានានានឹងជានិច្ចកាលចែករំលែកការលំបាកជាមួយអ្នកជម្ងឺ ជាពិសេសគឺអ្នកជម្ងឺត្រូវការឈានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ