ថែទាំកុមារក្រីក្រ ដែលមានស្ថានភាពរស់នៅលំបាក ក្នុងឱកាស​បុណ្យ​សំពះ​ព្រះខែ

(VOVWORLD) -នៅក្នុងកម្មវិថី “រាត្រីពិធីបុណ្យព្រះច័ន្ទពេញវង់ ឆ្នាំ ២០១៩” នេះ ប្អូនកុមារបានទស្សនាឈុតសម្ដែងសិល្បៈ វប្បធម៌យ៉ាងសប្បាយរីករាយ និងពោរពេញទៅដោយអត្ថសញ្ញាណប្រពៃណី។
ថែទាំកុមារក្រីក្រ ដែលមានស្ថានភាពរស់នៅលំបាក ក្នុងឱកាស​បុណ្យ​សំពះ​ព្រះខែ - ảnh 1រាត្រីពិធីបុណ្យព្រះច័ន្ទពេញវង់ ឆ្នាំ ២០១៩ (រូបថត៖ Hanoimoi   

នាយប់ថ្ងៃទី ៩ ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំ “រាត្រីពិធីបុណ្យព្រះច័ន្ទពេញវង់ ឆ្នាំ ២០១៩” ជូនកុមារឆ្នើមចំនួន ១ ពាន់នាក់ ដែលមានស្ថានភាពរស់នៅលំបាក ដែកតំណាងឲ្យកុមារជាង ១,៨ លាននាក់នៅទីក្រុងហាណូយ។

នៅក្នុងកម្មវិថី “រាត្រីពិធីបុណ្យព្រះច័ន្ទពេញវង់ ឆ្នាំ ២០១៩” នេះ ប្អូនកុមារបានទស្សនាឈុតសម្ដែងសិល្បៈ វប្បធម៌យ៉ាងសប្បាយរីករាយ និងពោរពេញទៅដោយអត្ថសញ្ញាណប្រពៃណី។ តាមរយៈកម្មវិធីនេះ ទីក្រុងហាណូយបានចលនា និងអំពាវនាវដល់សហគមន៍សង្គម“ រួមដៃគ្នាដើម្បីកុមារក្រីក្រ កុមារជនជាតិភាគតិច”ព្រមទាំងលើកទឹកចិត្តដល់ស្ថាប័ន អង្គភាពឲ្យយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួល់បំផុតដល់កុមារ។

ក្នុងឱកាសនេះ សហជីពនៃបណ្ដាមណ្ឌលឧស្សាហកម្ម Binh Duong និងសហគ្រាសនៅខេត្ត Binh Duong ក៏បានរៀបចំសកម្មភាពថែទាំដល់កូនចៅរបស់កម្មករ ជាពិសេសគឺកុមារ ដែលមានស្ថានភាពរស់នៅលំបាក់ ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ ២០១៩។ អាស្រ័យហេតុនេះ ជួយពលករ នឹងនរចិត្តក្នុងការបំពេញការងារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ