ថែទាំការពារសិទ្ធិប្រយោជន៍ស្របច្បាប់របស់ប្រជាពលករ

ថែទាំការពារសិទ្ធិប្រយោជន៍ស្របច្បាប់របស់ប្រជាពលករ - ảnh 1
ជំនួបធ្វើការរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ជាមួយសហព័ន្ធការងារទូទៅវៀតណាម (VOV)

        Vovworld-នាព្រឹកថ្ងៃទី១១មិនាក្នុងជំនួបធ្វើការរវាងនាយករដ្ឋមន្ត្រីវៀត​ណាម​
លោក Nguyen Tan Dung ជាមួយសហព័ន្ធការងារទូទៅវៀតណាម​សំដៅ​វាយតំលៃ
លទ្ធផល​អនវុត្ត​បទបញ្ញត្តិទំនាក់ទំនងការងាររវាងរដ្ឋាភិបាលនិង​សហព័ន្ធការងារ​
ទូទៅ​វៀតណាមក្នុង​ឆ្នាំ​កន្លងមក​ ទន្ទឹមនឹងនោះឯកភាពការងារក្នុង​ឆ្នាំ​២០១៤។

        នៅពិធីធ្វើការ នាយករដ្ឋមន្ត្រីបានសំណូមពរពង្រីកលទ្ធផលសកម្មនៃកិច្ច​
សហការ​ការងាររវាងភាគីទាំងពីរក្នុងឆ្នាំ២០១៤និងក្នុងរយៈពេលខាងមុខ។
នាយករដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់ថា ត្រូវបង្កគ្រប់លក្ខណៈអាទិភាពចំពោះពលករ
ធ្វើ​ការលើ​សមុទ្រ។

        “ខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់អ្នកធ្វើការលើសមុទ្រ។ វិស័យនេះត្រូវបាន​អាទិភាពជួយឧបត្ថម្ភច្រើនបំផុត។ ទីមួយគឺមធ្យោបាយត្រូវមានឥណទានដើម្បី​ដ
ម្លើង​នាវា​មានពលានុភាពច្រើនទើបទៅឆ្ងាយបាន អ្នកនេសាទយើងមានទុនមិន​
គ្រប់គ្រាន់ត្រូវ​មាន​ការជួយឧបត្ថម្ភឥណទានសំរាប់កម្មវិធីនេះ។ ទី២ ខ្ញុំសំណូមពរ​
ធនាគារ​ជាតិដាច់​ខាត​មិនទុកឲ្យអ្នកនេសាទច្បាមជាប់សមុទ្រត្រូវខ្ចីការប្រាក់ខ្ពស់។
ទី៣ ត្រូវជួយ​ឧបត្ថម្ភ​ការ​ធានារាប់រង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ