ថែទាំឲ្យគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ មានបុណ្យតេតកក់ក្ដៅ

(VOVWORLD) - សកម្មភាពជាច្រើនដើម្បីថែទាំបុណ្យតេតដល់ជនក្រីក្រ និងគ្រួសារគោល នយោបាយកំពុងត្រូវបានអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំង។

ថែទាំឲ្យគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ មានបុណ្យតេតកក់ក្ដៅ - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ប្រគល់អំណោយជុនកុមារដែលមានស្ថានភាពលំបាកនៅស្រុក Van Lang។ (រូបថត៖ VOV)
កាលពីថ្ងៃទី ២៩ ខែធ្នូ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយរួមមាន ២០០ លានដុងជូនកុមារ ដែលមានស្ថានភាពលំបាក ៥០០ លាន ដុង សម្រាប់ជួយឧបត្ថម្ភសាងសង់ផ្ទះ "មហា សាមគ្គី" ចំនួន ១០ ខ្នងជូនគ្រួសារក្រីក្រនៅស្រុក Van Lang ខេត្ត Lang Son។ អ្នកស្រី Hoang Thi Eng និងលោក Hoang Van Hung ប្រជាពលរដ្ឋនៅឃុំ Thanh Long ស្រុក Van Lang គ្រួសារក្រីក្រចំនួន ២ ដែលទទួលបានជំនួយឧបត្ថម្ភបានចែក រំលែកថា៖
“សប្បាយចិត្តណាស់ដោយសាររដ្ឋបានយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រដូចយើងខ្ញុំ។ បុណ្យតេតជិតមកដល់ហើយ ពេលខ្ញុំទទួលបានអំណោយទាំងនេះ ខ្ញុំមានអារម្មណ៍រីករាយ និងរំភើបចិត្តខ្លាំងណាស់។ យើងខ្ញុំនឹងមានបុណ្យតេតគ្រប់គ្រាន់និងកក់ក្តៅជាង”។
“ខ្ញុំសូមថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋដែលបានយកចិត្តទុកដាក់ដល់គ្រួសារ ក្រីក្រនៅមូលដ្ឋាន ខ្ញុំពិតជាមានកិត្តិយសដោយទទួលបានអំណោយនេះ។ អំណោយនេះមានតម្លៃណាស់សម្រាប់គ្រួសារខ្ញុំ នេះជាកម្លាំងចិត្តសម្រាប់គ្រួសារខ្ញុំខិតខំ ប្រឹងប្រែងថែមទៀត”។
នៅខេត្ត Dak Lak ខេត្តបានប្រគល់អំណោយជូនបុគ្គល និងសមូហភាពគំរូជាង ១៤៨ ពាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៣។ ខេត្តក៏បានចំណាយថវិកា មួយផ្នែកដើម្បីចុះសួរសុខទុក្ខ និងជូនអំណោយដល់មុខសញ្ញារាប់ពាន់នាក់ដែលជា កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត អ្នកចូលនិវត្តន៍ បុគ្គលិកគាំពារសង្គម កងកម្លាំង ប្រដាប់អាវុធ ជនមានគុណូបការៈ ព្រឹទ្ធាចារ្យភូមិ មេភូមិ ជនក្រីក្រ និងគ្រួសារគោល នយោបាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ