ថ្នាក់ដឹកនាំ ចិន និងរុស្ស៊ីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន (KCNA) ថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារទូរលេខអំណរសាទរជូនចំពោះថ្នាក់ដឹកនាំ លោក Kim Jong-un ហើយអះអាងសារជាថ្មីនូវការសន្យារបស់ ម៉ូស្គូក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយព្យុងយ៉ាងថែមទៀត។
ថ្នាក់ដឹកនាំ ចិន និងរុស្ស៊ីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1ផ្ទាំងគំនូរថ្នាក់ដឹកនាំ  ស.ប.ប.ក រូបថត រ៉យទ័រ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (KCNA) នាថ្ងៃទី៩ កញ្ញា បានជូនដំណឹងថា ប្រធានរដ្ឋចិន លោក Xi Jinping បានផ្ញើសារទូរលេខអំណរសាទរជូនចំពោះថ្នាក់ដឹកនាំ លោក Kim Jong-un ក្នុងឱកាសរំលឹកខូបលើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េហើយអះអាងនូវគោលយោបាយមុនក៏ដូចជាក្រោយរបស់ប៉េកាំងគឺសំដៅ រឹតបន្តឹងទំនាក់ទំនងជាមួយព្យុងយ៉ាងថែមទៀត។

ក្នុងសារអំណរសាទរនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋាភិបាលចិន បានផ្ដល់អាទិភាពចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយអះអាងថានេះគឺជាគោលនយោបាយឥតងាករេ របស់ ប៉េកាំងសំដៅការពារ រឹតបន្តឹង និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយជោគ ជ័យ។

ទន្តឹមនឹងនេះ តាមទីភ្នាក់ងារសារព័ត៌មាន (KCNA) បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារទូរលេខអំណរសាទរជូនចំពោះថ្នាក់ដឹកនាំ លោក Kim Jong-un ហើយអះអាងសារជាថ្មីនូវការសន្យារបស់ម៉ូស្គូក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយព្យុងយ៉ាងថែមទៀត។ តាម KCNA  បានបន្តថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្ដែងជំនឿជាក់ថា ការសន្ទនាទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានចរិតលក្ខណៈស្ថាបនានឹងត្រូវបានបើកទូលាយថែមទៀត ដោយអាស្រ័យទៅលើការខិតខំប្រឹងប្រែងរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ