ថ្នាក់ដឹកនាំកងទ័ពកូរ៉េខាងត្បូងនិងអាមេរិកពិភាគ្សាអំពីបញ្ហាទ្វេភាគី

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ តុលា ប្រធានក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធាកូរ៉េ ខាងត្បូងលោក Jeong Kyeong-doo និងសមភាគីអាមេរិកឧត្តមសេនីយ៍ Joseph Dunford បានដំណើរការកិច្ចប្រជុំគណៈកម្មាធិការយោធា (MCM) លើកទី៤២ ដោយពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគី។ 

ថ្នាក់ដឹកនាំកងទ័ពកូរ៉េខាងត្បូងនិងអាមេរិកពិភាគ្សាអំពីបញ្ហាទ្វេភាគី - ảnh 1ប្រធានក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធាអាមេរិកឧត្តមសេនីយ៍ Joseph Dunford (រូបថត៖ AFP/TTXVN)


នៅទីនេះ ភាគីទាំង២បានចែករំលែកព័ត៌មានស្ដីពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ ផែន ការធ្វើសមយុទ្ធរួមនិងសន្តិសុខបណ្ដាញអ៊ីនធឺណែត។ ស្រូបយកផ្នែកសំខាន់ក្នុង របៀបវារៈគឺជាការផ្ទេរប្រគល់សិទ្ធិបញ្ជាការប្រយុទ្ធក្នុងដំណាក់កាលសង្គ្រាមដែលកំពុងត្រូវបានកាន់កាប់ដោយអាមេរិក ជូនទៅកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ ភាគី ទាំង២ក៏បានចែករំលែកទស្សនៈរួមថា ដំណើរការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងបានឈានចូលដំណាក់កាល “ក្លាយទៅជាការគំរាមកំហែងធ្ងន់ធ្ងរ” ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវការសន្យាលើការប្រើប្រាស់កម្លាំងកំញើញបើកទូលាយរបស់អាមេរិកសំដៅទប់ទល់នឹងអំពើបង្ករឿងហេតុរបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ