ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋានចុះសូរសុខទុក្ខសផ្តល់អំណោយតេត

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានធ្វើការជាមួយគណៈកម្មាធិការបក្សខេត្តក្វាងណាមអចិន្រ្តៃយ៍អំពីកិច្ចការសុខុមាលភាពសង្គមនិងអញ្ជើញសាកសូរសុខទុក្ខជូនអំណោយតេតដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅខេត្ត Quang Nam។
ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋានចុះសូរសុខទុក្ខសផ្តល់អំណោយតេត - ảnh 1លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានប្រគល់អំណោយជូនដល់ជនក្រីកខេត្ត Quang Nam

នាថ្ងៃដដែល លេខាគណៈកម្មាធិការបក្សខេត្តនិងប្រធានគណៈកម្មាធិការ ប្រជាជនខេត្តដាកឡាក់បានចុះសាកសូរសុខទុក្ខផ្ដល់អំណោយតេតដល់អ្នកជំងឺជនក្រីក្រដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Tay Nguyen។ ក្នុងរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ បណ្ដាសហជីពការងាររបស់ខេត្តដាកឡាក់ កងកម្លាំងប្រដាប់អាវុធ ទីភ្នាក់ងារនិងសហគ្រាសទាំងក្នុងនិងក្រៅខេត្តបានទៅចុះឃុំដាច់ស្រយាល តំបន់ ព្រំដែនដើម្បីបានប្រគល់អំណោយតេតរាប់ពាន់កញ្ចាប់ដែលមានតម្លៃរាប់សិបពាន់លានដុងសម្រាប់ប្រជាជននៅទីនេះ។

នាថ្ងៃទី ១៩ ខែមករា នៅខេត្តនិញប៊ិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានអញ្ជើញចុះសាកសូរសុខទុក្ខផ្ដល់អំណោយនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Nho Quan (ស្រុក Nho Quan) និងកម្មករមានស្ថានភាពលំបាកនៅក្នុង តំបន់ឧស្សាហកម្ម Gia Van (ស្រុក Gia Vien)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ