ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យនៃសភាជាន់ទាបអាមេរិកនឹងបំពេញទស្សនកិច្ច នៅវៀតណាម

(VOVworld) - នារសៀលថ្ងៃទី២៣​ មិនា (តាមម៉ោងតំបន់) ថ្នាក់ដឹកនាំគណៈបក្ស ប្រជាធិបតេយ្យនៃសភាជាន់ទាបអាមេរិកលោកស្រី Nancy Pelosi បានទទួលជួប សន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh ដើម្បីផ្លាស់ប្ដូរអំពីទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងនោះមានដំណើរទស្សនកិច្ច
នៅវៀតណាមនាពេលខាងមុខនេះរបស់គណៈប្រតិភូសមាជិកសភាជាន់ខ្ពស់
អាមេរិក។លោកស្រី Pelosi បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនង
ដៃគូលើគ្រប់វិស័យវៀតណាម អាមេរិក ព្រមទាំងអះអាងថា ភាគីទាំង២មានផល
ប្រយោជន៍ប្រហាក់ប្រហែលដ៏ធំធេងនិងសក្ដានុភាពជាច្រើនដើម្បីអភិ វឌ្ឍន៍ថែម
ទៀត។លោកស្រីបានសំដែងជំនឿជាក់ថា ប្រទេសទាំង២នឹងទទួល បានជោគ
ជ័យថ្មីនានា បំពេញថែមទៀតបំណងប្រាថ្នារបស់ភាគីនិមួយៗនិងរួម ចំណែក
ក្នុងសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។
ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យនៃសភាជាន់ទាបអាមេរិកនឹងបំពេញទស្សនកិច្ច នៅវៀតណាម - ảnh 1

ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យរូបនេះ បានឲ្យដឹងថាគាត់កំពុងរង់ចាំដំណើរ
ទស្សនកិច្ចនៅវៀតណាមដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ មិនា ដល់ទី១ មេសាខាងមុខនេះ ដើម្បីឃើញផ្ទាល់ការអភិវឌ្ឍន៍ដ៏គួរឲ្យចាប់ អារម្មណ៍របស់វៀត
ណាម ក៏ដូចជាផ្លាស់ប្ដូរអំពីវិធានការនានាបង្កើនទំនាក់ទំនង រវាងប្រទេសទាំង២។នេះត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចជាន់ខ្ពស់ដំបូងក្នុង ឱកាសប្រទេសទាំង២
រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនង ការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ