ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ព្រមានអាមេរិកអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ សម្តេចព្រះសង្ឃរាជ Ali Khamenei បានព្រមានថា៖ ប្រទេសនេះនឹងប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើខុសឆ្គងណាក៏ ដោយរបស់អាមេរិកទាក់ទិនដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន រួមជាមួយអាល្លឺម៉ង់)។ 
ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ព្រមានអាមេរិកអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ  - ảnh 1 ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ព្រមានអាមេរិកអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ 

(VOVworld) – ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ សម្តេចព្រះសង្ឃរាជ Ali Khamenei បានព្រមានថា៖ ប្រទេសនេះនឹងប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើខុសឆ្គងណាក៏ ដោយរបស់អាមេរិកទាក់ទិនដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន រួមជាមួយអាល្លឺម៉ង់)។ នាថ្ងៃទី ១៧ កញ្ញា ថ្លែងមតិលើកាណាល់ទូរទស្សន៍ជាតិ សម្តេចព្រះសង្ឃរាជអ៊ីរ៉ាង់ Ali Khamenei បានសង្កត់ធ្ងន់ថា៖ បណ្ដាការចោទប្រកាន់របស់មជ្ឈដ្ឋានមន្ត្រីអាមេរិក គឺសំដីប្រឌិតទាំងអស់។ ជាការពិត អ៊ីរ៉ង់ជានិច្ចកាលប្រតិបត្តិតាមកិច្ចព្រមព្រៀងដ៏ ពេញលេញ។ មុននេះ នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានឲ្យដឹងថា៖ ក្នុងបទសន្ទរកថានៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ខាងមុខ លោកនឹងលើកច្បាស់មាត្រាមួយចំនួនដែលសឲ្យឃើញនូវទង្វើខុសឆ្គងរបស់ អាមេរិកពាក់ព័ន្ធដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ