ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិនានា

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែមេសា លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Tat Thanh Cang បានទទួលជួបសន្ទនាជាមួយ លោក Fernando González Llort ប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិនានា ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅទីក្រុងហូជីមិញ។
 ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិនានា - ảnh 1 ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិនានា 

នៅក្នុងជំនួបនេះលោក Tat Thanh Cang បានអះអាងថា ទីក្រុងហូជីមិញ ជានិច្ចកាលរួម សាមគ្គី ប្រកៀកស្មាគ្នាជាមួយគុយបា ត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត  ក្នុងការពូនជ្រុំ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាពជាប្រពៃណី ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។

លោក Fernandez Gonzalez Llort បានសម្តែងនូវកី្តបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងហូជីមិញដោយខំប្រឹងប្រែងយ៉ាងខ្លាំងក្លានិងពូនជ្រុំចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើននិងប្រសិទ្ធិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ